Breaking News

ឈ្នះទៀតហើយ! តោះទៅទស្សនារូបភាពហាយឡាយ ដែលកម្ពុជា យកឈ្នះ បាគីស្ថាន ២-១ សរុបទាំងពីរជេីង​ ៤-១​ បានឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ (មានវីដេអូ)

កាលពីល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ កន្លងផុតទៅថ្មីៗនេះ ប្រិយមិត្តអ្នកស្នេហាកីឡាបាល់ទាត់ជាច្រើន បានជ្រាបរួចមកហើយ នូវការប្រកួតដ៏ពិសេសមួយរវាង ក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយ ក្រុមជម្រើសជាតិបាគីស្ថាន នៅ ពហុកីឡដ្ឋានជាតិ ក្នុងការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 1។ ក្នុងនោះ គេក៏ឃើញមានអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករគួរឲ្យកត់សំគាល់។

ជាលទ្ធផលនោះ ក្រុមជម្រើសជាតិកម្ពុជា ពិតជាមិនបានធ្វើឲ្យអ្នកគាំទ្រមានការខកចិត្តឡើយ ដោយបានយកឈ្នះ ក្រុមជម្រើសជាតិបាគីស្ថាន ២ ទល់ ០ ធ្វើឲ្យអ្នកទស្សនាផ្ទាល់ ក៏ដូចជាអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ ស្រែកហោរកញ្ជៀវជាខ្លាំង នូវលទ្ធផលដ៏ល្អមួយនេះ ជាពិសេសនោះមហាជនមានការកោតសរសើរជាខ្លាំងចំពោះទំរង់លេងដ៏ល្អរបស់កម្ពុជានាពេលល្ងាចនេះ។

ចំណែកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជាបាន យកឈ្នះ ក្រុមជម្រើសជាតិបាគីស្ថាន ២ ទល់ ១ នៅ កីឡដ្ឋាន Al-Ahli Club, Doha សរុបទាំងពីរជេីង​ ៤-១​ បានឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២។ ក្រោយពីឃើញបែបនេះ មហាជនមានការអបអរសាទរ និងបង្ហាញក្តីរំភើបរីករាយជាខ្លាំង ជាពិសេសនោះគឺទំរង់លេងរបស់កម្ពុជាកាលពីយប់មិញនេះ ពិតជាល្អខ្លាំងណាស់ ស្ទើរតែមិនគួរឲ្យជឿ។ ដើម្បីជ្រាបកាន់តែច្បាស់ តោះទៅទស្សនារូបភាពហាយឡាយ ដែលកម្ពុជា យកឈ្នះ បាគីស្ថាន ២-១ ទាំងអស់គ្នា៕

Check Also

សាឡាត់ ស្រីឡាង៖ អត់និយាយលេងទេណា ហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈើទាំងកំពុងពពោះ​ សួរថាបាន១រៀលអត់ គឺ​ No អស់លុយសាំងគាត់វិញ​, ពេលហ្នឹងអាណិតគាត់ តែគាត់វិញញញឹមរហូត អត់អីទេអូន​ អត់អីទេ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ តារាសម្តែង សាឡាត់ ស្រីឡាង បានបង្ហោះសារមួយ សម្តែងអារម្មណ៍កោតសរសើរទឹកចិត្តរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *