Breaking News

គួរឲ្យសរសើរ! នៅចាំក្មេងប្រុសម្នាក់ដែលឪពុកទើបស្លាប់នេះទេ? ដោយក្តីនឹករលឹកដល់ K01 ទើបគាត់ស្កាត់មកជួបដល់កន្លែងនេះ (មានវីដេអូ)

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ កន្លងផុតទៅប៉ុន្មានខែមុននេះ គេប្រទះឃើញរឿងដ៏សង្វេកបំផុតមួយ ដែលបានកើតឡើងប៉ះចំក្មេងប្រុសម្នាក់ ដែលឪពុកស្លាប់ចោល ដោយកាលនោះលោក K01 ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា “ហេតុតែក្រ ខំទិញកាហ្វេរទៅអោយឪពុក ស្រាប់តែឃើញឪពុក ចងកស្លាប់ចោលបែបនេះសោះ បងប្អូននៅកំពង់ស្ពឺ មកចូលរួមបុណ្យផង K01 នៅចាត់ចែង បុណ្យសព្វ នៅក្នុង វត្តចានា ភូមិចានា ឃុំកណ្តោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ”។

ដោយក្តីនឹករលឹកដល់លោក K01 ស្រាប់តែក្មេងប្រុសម្នាក់នេះ ស្កាត់មកជួបដល់កន្លែងធ្វើការ របស់លោកតែម្តង ជាមួយអារម្មណ៍ពេញចិត្តជាខ្លាំង ក្នុងនោះលោក ក៏បានផ្តល់ថវិកា ៥មុឺនរៀលផងដែរ សម្រាប់ក្មេងប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ គ្រាន់ទុកយកទៅរៀន។ លោក K01 បានភ្ជាប់សារខ្លីមួយថា “នេះជាទឹកចិត្តK01ជូនដល់ក្មួយប្រុស ដែលឪពុកស្លាប់ចោល ដោយសារតែជីវភាព សូមអនុមោទនា”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Check Also

តារាសម្តែង និងបង្ហាញម៉ូដ ទឹម​ រដ្ឋា៖ ខ្ញុំមានឈាមប្រភេទ (0+) បើសិនជាបងប្អូនណាត្រូវការ អាចទាក់ទងនាងខ្ញុំបាន ខ្ញុំហ៊ានលះបង់ឈាមរបស់ខ្ញុំផ្ទាល់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីម្នាក់ ដែលមានមុខដូចកូនកាត់អឺរ៉ុប ទឹម​ រដ្ឋា នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក …

Leave a Reply

Your email address will not be published. Required fields are marked *