Breaking News

កំពុងធ្វើសក់ជូនម្តាយ ស្រាប់តែ ខេម ដាក់ប៉ុន្មានម៉ាត់ចុងក្រោយ នាំគ្នាសើចចង់ចុកពោះ… (មានវីដេអូ)

អ្នកគំាទ្រជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដែលមានសម្លេងស្អក តែពីរោះ ប្រចាំផលិតកម្មថោន នោះ គឺ ខេម ហើយ តារារូបនេះបើទោះមានសម្លេងស្អកក៏ពិតមែន តែរាល់បទគាត់ចេញម្តងណា ក៏តែងតែឆក់យកបេះដូងអ្នកស្តាប់មិនចេះតិចនាក់ឡើយ។ មកទល់ពេលនេះ ខេម នូវតែទទួលបានការគាំទ្រខ្លាំង មិនថាតែនៅក្នុងប្រទេសកម្ពុជាយើងទេ សូម្បីតែនៅក្រៅប្រទេសក៏មានការគាំទ្រគួរឲ្យកត់សំគាល់ផងដែរ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ តារាចម្រៀង ខេម បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាច្រើនក្រោយពេលឃើញលោកបានការតុបតែងធ្វើសក់ជូនម្តាយរបស់លោក ដើម្បីទៅចូលរួមមង្គលការគេ។ ហើយអ្វីដែលបានធ្វើឲ្យគ្រប់គ្នាសើចចង់ចុកពោះនោះ នៅក្នុងវីដេអូមួយនេះ លោកពោលប៉ុន្មានម៉ាត់លេងសើចជាមួយម្តាយទាំងមុខស្ងួតថា “ម៉ែខ្ញុំគិតថា ម៉ែឯងចងគេ ២០រៀលទេ កុំធ្វើស្អាតពេក”។ មួយវិញទៀតលោកក៏បានភ្ជាប់សារខ្លីមួយផងដែរ “ហាហា ខ្ញុំ​ចូល​ចិត្ត​លេង​ជាមួយ​ម្តា​យខ្ញុំ ព្រោះ​គាត់​ចាស់​ហើយ ចង់​ឃើញ​ស្មា​មញ​ញឹ​មគា​ត់​អោយ​បាន​ច្រើន”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Check Also

សាឡាត់ ស្រីឡាង៖ អត់និយាយលេងទេណា ហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈើទាំងកំពុងពពោះ​ សួរថាបាន១រៀលអត់ គឺ​ No អស់លុយសាំងគាត់វិញ​, ពេលហ្នឹងអាណិតគាត់ តែគាត់វិញញញឹមរហូត អត់អីទេអូន​ អត់អីទេ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ តារាសម្តែង សាឡាត់ ស្រីឡាង បានបង្ហោះសារមួយ សម្តែងអារម្មណ៍កោតសរសើរទឹកចិត្តរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *