Breaking News

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ជួបបទល្មើសផ្សេងៗ​ ដូចជាករណី​ លួច​ ឆក់​ ប្លន់ សូមបងប្អូនអញ្ជើញទៅដាក់ពាក្យបណ្តឹងនៅតាមប៉ុស្តិ៍នគរបាលនៃកន្លែងកើតហេតុ តែបើមន្រ្តីរូបណា​ មិនទទួលពាក្យប្តឹង​ ឬប្រើពាក្យសំដីមិនសមរម្យ​ លោកអ្នក…

នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នេះ​ មហាជនមានការចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំង ក្រោយពីបានឃើញដំណឹងមួយដែលបានបង្ហោះចេញពីក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” ទាក់ទង ករណីមានបងប្អូនប្រជាពលរដ្ឋណា បានជួបបទល្មេីសផ្សេងៗ​ ដែលមានដូចជាករណី​ លួច​ ឆក់​ ប្លន់ សូមបងប្អូនអញ្ជេីញទៅដាក់ពាក្យបណ្តឹងនៅតាមប៉ុស្តិ៍នគរបាលនៃកន្លែងកេីតហេតុ​ ដេីម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវរកមុខសញ្ញា​ និងចាប់ជនល្មេីសមកផ្តន្ទាទោសតាមច្បាប់​។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖

“ក្នុងករណីបងប្អូនប្រជាពលរដ្ឋជួបបទល្មេីសផ្សេងៗ​ ដូចជាករណី​ លួច​ ឆក់​ ប្លន់​….សូមបងប្អូនអញ្ជេីញទៅដាក់ពាក្យបណ្តឹងនៅតាមប៉ុស្តិ៍នគរបាលនៃកន្លែងកេីតហេតុ​ ដេីម្បីងាយស្រួលដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវរកមុខសញ្ញា​ និងចាប់ជនល្មេីសមកផ្តន្ទាទោសតាមច្បាប់​។ បេីក្នុងករណីមានមន្រ្តីរូបណា​ មិនទទួលពាក្យប្តឹង​ ឬប្រេីពាក្យសំដីមិនសមរម្យ​ លោកអ្នកអាចចូលខំមិនក្នុងផេកនេះបាន។ យេីងខ្ញុំរីករាយក្នុងការទទួលយកព័ត៌មានពិតពីបងប្អូនប្រជាពលរដ្ឋ​។ សូមអរគុណ​!!!”៕

Check Also

បងប្អូនកុំភ្លេចយកវីឌីអូនឹងអោយកូនៗមើលផង ហាមយ៉ាងណាក៏មិនស្តាប់ដែរ ពេលអោយមើលវីឌីអូនេះរួចមក ឈប់ដោយមិនបាច់បង្ខំ អរគុណស្ងាត់ៗ ចំពោះបងស្រី បានផលគ្រាន់បើដែរបង (មានវីដេអូ)

កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ទៀតហើយ ឈ្មោះ Sey Davann បានបង្ហោះ​វីដេអូរបស់កូនខ្លួនអង្គុយយំ ព្រោះម្តាយរូបនេះ បានផាត់នៅជុំវិញរង្វង់ភ្នែករបស់កូនឡើងពណ៌ខ្មៅ ព្រោះតែចង់ឲ្យកូនរបស់ខ្លួនឈប់មើលទូរស័ព្ទតទៅទៀត។ ម្តាយរូបនេះ …

Leave a Reply

Your email address will not be published. Required fields are marked *