Breaking News

យុទ្ធនាការរឹតបន្តឹងការត្រួតពិនិត្យបណ្ណបើកបរ និងលក្ខណៈបច្ចេកទេសរថយន្តធុនធ្ងន់ ចាប់ផ្តើមពីថ្ងៃនេះហើយ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយរបស់ “ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT” បានបង្ហោះវីដេអូមួយ ដែល ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការផ្តាំផ្ញើរ អ្នកបើករថយន្តធុនធ្ងន់ ដែលគ្មានប័ណ្ណបើកបរត្រឹមត្រូវ គឺមិនអនុញ្ញាតឲ្យឡាន ចេញ ចូល កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឡើយ។

ហ្វេសប៊ុកដដែលខាងលើនេះ ក៏បានភ្ជាប់សារមួយបញ្ជាក់បន្ថែមផងដែរថា “យុទ្ធនាការរឹតបន្តឹងការត្រួតពិនិត្យបណ្ណបើកបរ និងលក្ខណៈបច្ចេកទេសរថយន្តធុនធ្ងន់នៅគោលដៅដេីមទី៖ – កំពង់ផែស្វយ័តភ្នំពេញ  – កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពី ១៥ មិថុនា ២០១៩ នេះតទៅ ! អាស្រ័យហេតុនេះសូមក្រុមហ៊ុនដឹកជញ្ជូនទាំងអស់មេត្តា ជ្រាប និងចូលរួមគោរពច្បាប់ទាំងអស់គ្នា។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ប្រសាសន៍ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ខាងក្រោមនេះ៕

Check Also

បងប្អូនកុំភ្លេចយកវីឌីអូនឹងអោយកូនៗមើលផង ហាមយ៉ាងណាក៏មិនស្តាប់ដែរ ពេលអោយមើលវីឌីអូនេះរួចមក ឈប់ដោយមិនបាច់បង្ខំ អរគុណស្ងាត់ៗ ចំពោះបងស្រី បានផលគ្រាន់បើដែរបង (មានវីដេអូ)

កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ទៀតហើយ ឈ្មោះ Sey Davann បានបង្ហោះ​វីដេអូរបស់កូនខ្លួនអង្គុយយំ ព្រោះម្តាយរូបនេះ បានផាត់នៅជុំវិញរង្វង់ភ្នែករបស់កូនឡើងពណ៌ខ្មៅ ព្រោះតែចង់ឲ្យកូនរបស់ខ្លួនឈប់មើលទូរស័ព្ទតទៅទៀត។ ម្តាយរូបនេះ …

Leave a Reply

Your email address will not be published. Required fields are marked *