Breaking News

ស្ទើរមិនគួរឲ្យជឿថា រ៉ូបូតដែលបង្កើតដោយកូនខ្មែរ អាចស្តាប់ និងនិយាយជាភាសាខ្មែរ បានយ៉ាងល្អបែបនេះសោះ ស៊ែរលើកទឹកចិត្តពួកគាត់ម្នាក់មួយបានទេ? (មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាបានដឹងច្បាស់ហើយមើលទៅ កាលពីពេលថ្មីៗ​នេះ​ យុវជន​មួយ​ក្រុម បានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយពួកគាត់​បាន​បង្កើត​រ៉ូបូត​ថ្មី​ដំបូង​បង្អស់​នៅ​កម្ពុជា​ឈ្មោះថា រ៉ូបូ​ខេម ព្រះកុសមៈ (Robocam preah Kossomak) ជា​ប្រភេទ​រ៉ូបូត Humanoid ដែល​រូបរាង​ដូច​មនុស្ស​ ហើយមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការនិយាយ​ជាមួយ​មនុស្ស​ក្នុង​ការឆ្លើយឆ្លង និង​ធ្វើ​សកម្មភាព​ផ្សេងៗ​។

មួយវិញទៀត ​រ៉ូបូត​ថ្មី​នេះ អាច​និយាយ​ឆ្លើយឆ្លង​ពេល​យើង​សួរ​សំណួរ ហើយ​វា​នឹង​ឆ្លើយ​មក​កាន់​យើង​វិញ​នៅក្នុង​ ២ ​ភាសា​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ហើយ​អ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀតនោះ រ៉ូបូតនេះ អាច​ចងចាំ​មុខ​មនុស្ស​បាន នៅពេល​វា​ឃើញ​មុខ​មនុស្ស​វា​ស្គាល់ វា​ហៅ​ឈ្មោះ​អ្នកនោះ​អាច​ងាក​ទៅ​តាម​មនុស្ស​បាន និង​អាច​ដើរ​បាន​។

ចំណែកកាលពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ រ៉ូបូតនេះ ត្រូវបានដាក់បង្ហាញជាសាធារណៈ ជូន ភ្ញៀវជាតិ​ និងអន្តរជាតិ​ សាធារណជន​ សិស្ស​-និស្សិត​ នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស​ និងវិជ្ជាជីវៈ​ លេីកទី២​ ឆ្នាំ២០១៩​ ក្រោមប្រធានបទ​ “TVETអាចធ្វេីបាន”។ ក្នុងនោះគេក៏បានឃើញហ្វេសប៊ុកផេកមួយឈ្មោះ “Preah Kossomak Polytechnic Institute – PPI” បានបញ្ជាក់ឲ្យដឹងថា “រដ្ឋមន្ត្រីស្តីទី​ ឯកឧត្តម​បណ្ឌិត​ ពេជ​ សោភ័ន​ ជូន កោតសរសេីរ​ចំពោះសមត្ថភាពរបស់​(​Robocam Preah Kossomak)​ ភ្ញៀវជាតិ​ និងអន្តរជាតិ​ សាធារណជន​ សិស្ស​-និស្សិត​ ទស្សនារ៉ូបូត”៕

Check Also

ឧកញ៉ា ឌួង ឆាយ៖ ខ្ញុំបាទ នឹងបើករោងចក្រ ស្វាយចន្ទី នៅខេត្តកំពង់ចាម ដំបូងគេក្នុងប្រទេសកម្ពុជា ដែលបាន សហការជាមួយដៃគូអុឺរ៉ុប, ឌូប៉ៃ និងអាសុី

នៅមុននេះបន្តិច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ គេប្រទះឃើញ ឧកញ៉ា ឌួង ឆាយ បានបង្ហោះសារ ដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលលោក នឹងបើរោងចក្រស្វាយចន្ទី នៅខេត្តកំពង់ចាមដំបូងគេ នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ …

Leave a Reply

Your email address will not be published. Required fields are marked *