Breaking News

សូមឲ្យគ្រប់គ្នាសំណាងល្អ! ទូតខ្មែរនៅជប៉ុន អំពាវនាវដល់បងប្អូនខ្មែរទាំងអស់នៅជប៉ុន ចេញឲ្យឆ្ងាញពីតំបន់៣នេះ ព្រោះអាចបង្កឲ្យមានរលកយក្សស៊ូណាមិ ព្រមទាំងបង្ហាញលេខទូរសព្ទសម្រាប់ជួយសង្គ្រោះ

កាលពីម្សិលមិញនេះ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយឈ្មោះ “Royal Embassy of Cambodia in Japan” បានចេញសេចក្តីជូនដំណឹងមួយថា “ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សិស្ស/និស្សិត និងសិក្ខាកាមខ្មែរ ដែលកំពុងមានវត្តមាន នៅប្រទេសជប៉ុនឲ្យបានជ្រាបថា នៅវេលាម៉ោង១០:២២នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់រហូតដល់ ៦,៨ រិកទ័រ បាន ចាប់ផ្តើមនៅខេត្តយ៉ាម៉ាហ្គាតា (Yamagata) ។

អាជ្ញាធរជប៉ុនបាន ប្រកាសថា គ្រោះរញ្ជួយដីអាចបង្កឲ្យមានរលកយក្សស៊ូណាមិ នៅតាមតំបន់ឆ្នេរ នៃខេត្ត Yamagata, Niigata និង Ishikawa ។ អាស្រយ័ហេតុនេះ ស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្ស/និស្សិត និងសិក្ខាកាមខ្មែរទាំងអស់មេត្តាឋិតនៅឲ្យឆ្ងាយពីតំបន់មាត់សមុទ្រនៃខេត្តទាំងបីខាងលើនេះ។

ក្នុងករណីមានបងប្អូន ក្មួយៗមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈ៖
– ហ៊្វេសប៊ុក របស់ស្ថានទូត Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館
– ទូរស័ព្ទលេខ 080 4689 9374 ឬ 080 3459 7889

ស្ថានទូត សូមជូនពរអោយប្រជាពលរដ្ឋ សិស្ស/និស្សិត និងសិក្ខាកាមខ្មែរទាំងអស់ជួបប្រទះតែសំណាងល្អគ្រប់ៗគ្នា ។”៕

Check Also

សាន ដារ៉ាវីត៖ សណ្ឋាគារនេះកប់ណាស់ មិននឹកស្មានថាមានវាសនាបានមកដេកទីនេះទេ ឱលូបឹងត្របែកអើយ សុំឆ្ងាយអ្នក២ថ្ងៃសិនហើយណា

មកដល់ថ្ងៃនេះ ប្រិយមិត្តក្នុងហ្វេសប៊ុកមួយចំនួនធំ កាន់តែស្គាល់ច្បាស់ជាក់ជាមិនខាន ពី លោក សាន ដារ៉ាវីត ដែលលោកជាអ្នកបង្កើត យុវជនសំរាម ដោយបាននាំគ្នាទៅប្រមូល សម្រាមមួយថ្លុក នៅក្នុង តំបន់លូមួយកន្លែង នៅម្តុំសាលាបឹងត្របែក តាំងពី …

Leave a Reply

Your email address will not be published. Required fields are marked *