Breaking News

ក្មេងប្រុសកម្សត់នេះ ដែលឪពុកស្លាប់ចោល ម្តាយធ្វើការនៅឆ្ងាយពីផ្ទះ រស់នៅជាមួយយាយ គាត់ប្រាប់ថា ចង់បាន ខោអាវ កាតាប និងស្បែកជើង សម្រាប់មករៀន (មានវីដេអូ)

កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ គេប្រទះឃើញក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ “ស៊ិន សាវន” បានបង្ហោះវីដេអូរបស់ក្មេងប្រុសក្រីក្រម្នាក់ ដែលឪពុកស្លាប់ចោល ម្តាយធ្វើការឆ្ងាយពីផ្ទះ រស់នៅជាមួយយាយដែលមានជំងឺទៀត។ ហើយក្មេងប្រុសរូបនេះគឺចង់បានសម្ភារផ្សេងៗមករៀន ដែលមានដូចជា ខោអាវ កាតាប និងស្បែកជើង ផងដែរ។ ម្ចាស់ហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់សារមួយខ្លីថា៖

“ប្អូនប្រុស កៅ មិនា អាយុ៥ឆ្នាំរស់នៅភូមិត្រពាំងក្រឡាញ់ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ឪពុកស្លាប់ម្តាយធ្វើការរោងចក្រនៅឆ្ងាយមានបងប្អូន៧នាក់ប្រុសទាំងអស់សព្វថ្ងៃរស់ជាមួយយាយហើយយាយឈឺទៀតម្តាយមីងបេះព្រីងលក់ដើម្បីជីវភាពក្មេងចង់បានសម្ភារសម្រាប់មករៀន។ 093392009″។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូដែលក្មេងប្រុសម្នាក់នេះរៀបរាប់ប្រាប់៕

Check Also

តារាសម្តែង និងបង្ហាញម៉ូដ ទឹម​ រដ្ឋា៖ ខ្ញុំមានឈាមប្រភេទ (0+) បើសិនជាបងប្អូនណាត្រូវការ អាចទាក់ទងនាងខ្ញុំបាន ខ្ញុំហ៊ានលះបង់ឈាមរបស់ខ្ញុំផ្ទាល់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីម្នាក់ ដែលមានមុខដូចកូនកាត់អឺរ៉ុប ទឹម​ រដ្ឋា នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក …

Leave a Reply

Your email address will not be published. Required fields are marked *