Breaking News

គាំទ្រទេបងប្អូន? ទើបមកពីធ្វើបុណ្យ ស្រាប់តែលោក K01 ប្រទះឃើញគេចោលសម្រាមតាមផ្លូវ លោកចុះពីឡាន ទៅធ្វើរឿងមួយនេះភ្លាម (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នេះ គេប្រទះឃើញ K01 បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីមនុស្សមួយចំនួន តែងតែធ្វើចរិតបែប ក្នុងការចោលសម្រាមនៅតាមដងផ្លូវសាធារណៈ ហើយគោលដៅរ​បស់លោក K01 ក្នុងការបង្ហោះវីដេអូនេះ គឺចង់ដាស់តឿនអ្នកផ្សេងទៀត កុំឲ្យធ្វើទង្វើរបែបនេះ។ ក្នុងនោះ លោកបានសរសេរសារខ្លីមួយផ្តាំផ្ញើថា៖

“សូមផ្តាំទៅអស់លោកស្រីមួយចំនួន កន្លែងនេះមិនមែនជាធុងសំរាមនោះទេ អន់ចរិត សូមបងប្អូនកុំយកគំរូតាម។ មកពីធ្វើបុណ្យសង្ឃឹមជួបតែមនុស្សនឹងឡានមានចរិតល្អ តែផ្ទុយស្រលះ ចាក់ចោលបុណ្យអោយអស់រលីង វីដេអូមួយនេះវាបង្ហាញពីមនុស្សមួយចំនួនដែលតែងតែធ្វើចរិតបែបនឹង នៅតាមដងផ្លូវសាធារណៈជាដើម វីដេអូនេះសង្ឃឹម ថាអាចដាស់តឿនបងប្អូនមួយចំនួនបានខ្លះ យើងចូលរួមរក្សារភាពថ្លៃថ្នូរទាំងអស់គ្នា ទាំងការបើកបរ ទាំងការចោលសំរាមផងដែរ។ បើយើងម្នាក់ៗមិនចេះសំអាតប្រទេសយើងទេ នោះ កម្ពុជានឹងក្លាយជាធុងសំរាមហើយ ប្រទេសបានស្អាត ចាប់ផ្តើមពីខ្លួនយើងទាំងអស់គ្នា៕”។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៕

Check Also

ធ្វើស៊ីបានមួយបាត់! អីយ៉ា វិធីថ្មី ធ្វើឲ្យក្មេងឈប់មើលទូរស័ព្ទដៃ ពិតជាបានផលមែនតើ (មានវីដេអូ)

កាលពីពេលថ្មីៗនេះ ប្រិយមិត្តមួយចំនួនធំពិតជាបានជ្រាបរួចមកហើយមើលទៅ ក្រោយម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Solly Kandee បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងបានប្រាប់នូវវិធីសាស្ត្រថ្មីមួយនេះ ដែលអាចធ្វើឲ្យក្មេងៗឈប់មើលទូរស័ព្ទដៃបាន។ រឿងនេះពិតជាល្បីខ្លាំងណាស់ សូម្បីតែសារព័ត៌មាននៅប្រទេសថៃ និងប្រទេសកម្ពុជាយើង ក៏យកមកចុះផ្សាយព្រោងព្រាតផងដែរ។ ដោយវិធីសាស្ត្រនេះគឺ ពេលគាត់គេងលក់ យើងត្រូវធ្វើការតុបតែង ដោយផាត់នៅជុំវិញរង្វង់ភ្នែក …

Leave a Reply

Your email address will not be published. Required fields are marked *