Breaking News

សាន ដារ៉ាវីត៖ សណ្ឋាគារនេះកប់ណាស់ មិននឹកស្មានថាមានវាសនាបានមកដេកទីនេះទេ ឱលូបឹងត្របែកអើយ សុំឆ្ងាយអ្នក២ថ្ងៃសិនហើយណា

មកដល់ថ្ងៃនេះ ប្រិយមិត្តក្នុងហ្វេសប៊ុកមួយចំនួនធំ កាន់តែស្គាល់ច្បាស់ជាក់ជាមិនខាន ពី លោក សាន ដារ៉ាវីត ដែលលោកជាអ្នកបង្កើត យុវជនសំរាម ដោយបាននាំគ្នាទៅប្រមូល សម្រាមមួយថ្លុក នៅក្នុង តំបន់លូមួយកន្លែង នៅម្តុំសាលាបឹងត្របែក តាំងពី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ មកម្លេស។ ទង្វើរដ៏ប្រពៃនេះ ត្រូវវបានបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ មានការកោតសរសើរជាខ្លាំង ដែលលោកសុខចិត្តចំណាយពេលវេលារបស់ខ្លួន មកធ្វើជាគំរូដ៏ល្អមួយនេះ ហើយមកទល់ពេលនេះ ក៏មានសប្បុរសជនមានការលើកទឹកចិត្ត និងឧបត្ថម្ភជាហូរហែរផងដែរ។

ស្រាប់តែថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញលោកបានចេញទៅដើរលេងកម្សាន្ត នៅប្រទេសសិង្ហបុរី ក្រោមការឧបត្ថម្ភពីសប្បុរសជន ហើយលោកក៏បានផ្តិតយករូបភាពស្អាតៗ មកបង្ហាញសាធារណៈឲ្យបានឃើញផងដែរ។ ក្នុងនោះលោកបានភ្ជាប់សារខ្លី លាយឡំអារម្មណ៍រំភើបមួយថា “សណ្ឋាគារនេះកប់ណាស់ មិននឹកស្មានថាមានវាសនាបានមកដេកទីនេះទេ ឱលូបឹងត្របែកអើយ សុំឆ្ងាយអ្នក២ថ្ងៃសិនហើយណា”៕

Check Also

ពិតជាល្អណាស់ ជួយចែករំលែកផង! របៀបចោលសំរាមនៅប្រទេសជប៉ុន ដែលម្នាក់ៗ តែងតែសរសើរថា ប្រទេសនេះស្អាត គ្មានសំរាម (មាន​វីដេអូ)

កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Huang Mei Zhu បានធ្វើការចែករំលែកវីដេអូមួយ ពិតជាមានប្រយោជន៍ និងល្អខ្លាំងណាស់ ពីការបែងចែកសំរាមនៅក្នុងប្រទេសជប៉ុន មុនពេលដែលគ្រប់គ្នាយកទៅបោះចោល តាមថ្ងៃដែលគេបានកំណត់។ …

Leave a Reply

Your email address will not be published. Required fields are marked *