Breaking News

ចង់ចូលរួមទេ? សួនច្នៃសំរាម និង កាហ្វេបរិស្ថាន នឹងធ្វើការសម្ពោធ ដោយពិសារកាហ្វេFree តែត្រូវមានលក្ខខណ្ឌមួយ (មានវីដេអូ)

នាថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៩ នេះ បើយោងតាមរយៈប្រភពពីហ្វេសប៊ុកផេក Life Unlock បានបញ្ជាក់ប្រាប់ឲ្យដឹងថា “សួនច្នៃសំរាម និង កាហ្វេបរិស្ថាន ត្រូវការជំនួយពីបងប្អូនលោកពូអ្នកមីងដើម្បីគាំពារបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋកម្ពុជាយើង។ ពួកខ្ញុំនឹងព្យាយាមឱ្យអស់ពីលទ្ធភាព មិនធ្វើឱ្យបងប្អូនខកបំណងទេ ! អាចឧបត្ថម្ភក្រុមយើងខ្ញុំបានតាមរយៈខាងក្រោម។

គណនីយធនាគា ABA: 000487357 (San Daravit), គណនីយធនាគា ACLEDA: 34730053092616 (San Daravit) លេខទំនាក់ទំនងៈ 069216085 (smart)”។

ក្នុងនោះ  លោក សាន ដារ៉ាវីត ដែលលោកជាអ្នកបង្កើត យុវជនសំរាម ក៏បានប្រាប់ឲ្យដឹងបន្ថែមទៀតថា “ថ្ងៃនេះចង់ប្រកាសរឿងពិសេសមួយឲ្យអ្នកទាំងអស់គ្នាបានដឹង សួនច្នៃសំរាមនឹងធ្វើការសម្ពោធរួមគ្នាជាមួយនឹងកាហ្វេបរិស្ថាន បងប្អូនអាចចូលរួមកែច្នៃឈើ ផ្លាស្ទិក គូរូបលេង  និងពិសារកាហ្វេដោយឥតគិតថ្លៃ ប៉ុន្តែក្រុមយើងខ្ញុំតម្រូវឲ្យអ្នកទាំងអស់គ្នាចូលរួមសម្អាតទីក្រុងនាពេលចុងសប្តាហ៍ជាមួយក្រុមយើង…”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដែអូខាងក្រោមនេះ៕

Check Also

ម្ចាស់ហាងកែសម្ភស្ស៖ រួចហេីយសំរាប់ប្អូន​ ចាន់ឡា​ បងជូនពរប្អូនសំណាងល្អណា, ប្លែកអត់បងប្អូន?

ប្រិយមិត្តជាច្រើន ក្នុងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានជ្រាបរួចមកហើយ ប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ ម្ចាស់ហាងកែសម្ភស្ស “ទីណា កែសម្ភស្សនិងប៉ាក់ផ្លុំចីញ្ចេីម” បានជួប បេក្ខនារីម្នាក់ឈ្មោះ លៀង …

Leave a Reply

Your email address will not be published. Required fields are marked *