Breaking News

សាន ដារ៉ាវីត៖ ៤ខែមកនេះខ្ញុំរស់ដោយរបៀបណា? ខ្ញុំនិយាយតាមត្រង់ទៅចុះ ខ្ញុំសេងអាជីវកម្ម ខ្ញុំលក់ឡាន លក់ម៉ូតូអស់ហើយ នៅទូរសព័្ទ iPhoneX មួយគ្រឿងទៀត ដែលត្រៀមនឹងលក់ ដើម្បីតែចង់យកឈ្នះពាក្យថា…

កាលពីវេលាម៉ោង ជិត៣ទៀបភ្លឺ នាថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០១៩ លោក សាន ដារ៉ាវីត ដែលលោកជាអ្នកបង្កើត យុវជនសំរាម បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖ “៤ខែមកនេះខ្ញុំរស់ដោយរបៀបណា? ខ្ញុំនិយាយតាមត្រង់ទៅចុះ ខ្ញុំសេងអាជីវកម្ម ខ្ញុំលក់ឡាន លក់ម៉ូតូអស់ហើយ នៅទូរសព័្ទ iPhoneX មួយគ្រឿងទៀត ដែលត្រៀមនឹងលក់ តែវាបែកកាំមេរ៉ា និង ស្គ្រីនមុខ។

ខ្ញុំបានលក់អ្វីដែលអាចលក់បានដើម្បីតែចង់យកឈ្នះពាក្យថា “មិនអាច” របស់លោកពូម្នាក់ (គាត់បានថាឱ្យខ្ញុំដេកស្រមៃទៅបើចង់ឱ្យលូនេះអស់សំរាម និងអាចចិញ្ចឹមត្រីបាននោះ) គ្រាន់តែខ្ញុំបានលឺថាជប៉ុនគំរោងធ្វើប្រពន្ធ័ចំរាញ់ទឹកលូ ខ្ញុំក៏បាននិយាយថា ទេវតាជួយហើយយើង ពេលដែលខ្ញុំបានជួបបង សុថល ដែលជាអភិបាលខណ្ឌចំការមន ខ្ញុំក៏បានសួរគាត់បញ្ចាក់ម្តងទៀត គាត់ក៏បានប្រាប់ខ្ញុំថា នេះជាគំរោងរបស់ជប៉ុនជាមួយរាជរដ្ឋាភិបាល គឺជារឿងពិត។

ខ្ញុំក៏សម្រេចចិត្តលក់ម៉ូតូដើម្បីផ្គត់ផ្គង់ជីវភាពក្រុមយុវជនសំរាម។ បាទសំរាប់ខ្ញុំគឺមានរឿង២ដែលសំខាន់សំរាប់ជីវិត គឺ បងប្អូន និង ក្តីស្រមៃ ។ ចលនាយុវជនខ្ញុំមួយក្រុមនេះគឺគ្មាន និងមិនពាក់ពន្ធ័នឹងនយោបាយនោះទេ ក្រុមយើង ឬ ខ្ញុំផ្ទាល់ធ្វើចលនានេះឡើងគឺ ចេញពីក្តីស្រលាញ់ពិតៗ ខ្ញុំពិតជាស្រលាញ់មាតុភូមិ និង អាណិតដល់ប្រជាពលរដ្ឋខ្មែរណាស់ ដែលស្ថិតនៅក្រោមការមើលងាយរបស់បរទេស ដូចជាអ្វីដែលខ្ញុំធ្លាប់ស្តាប់លឺ ធ្លាប់ជួបកន្លងមកនេះ ខ្ញុំរឹតតែមិនសុខចិត្តទទួលយកការមើលងាយរបស់ជនជាតិខ្លួនឯងផ្ទាល់ ! ក្នុងនាមជាមនុស្ស មានទឹកដី មានភាសា មានវប្បធម៌ អរិយធម៌ កម្ពុជាមិនមែនជាប្រទេសសំរាមនោះទេ !

បើសិនជាបងប្អូនពិតជាគាំទ្រទង្វើរ និង ការយល់ឃើញ ដូចជាខ្ញុំបាទពិតមែន សូមអ្នកទាំងអស់គ្នាផ្តល់ឱកាសឱ្យខ្ញុំជាអ្នកធ្វើនេះបានដើរទៅមុខចូលទៅដោះស្រាយបញ្ហានេះផង ! សូមអរគុណជនរួមជាតិទាំងអស់ ! “សុំក្តាប់ដៃស្តាំប៉ះទ្រូងខាងឆ្វេង” ប្រាប់អ្នកទាំងអស់គ្នាថា”អាចទុកចិត្តបាន ខ្ញុំមិនធ្លាប់ធ្វើអ្វីបែបលេងៗនោះទេ””។

ដូចនេះប្រសិនជាបងប្អូនមានបំណងចង់ជួយឧបត្ថម្ភដល់ក្រុមរបស់គាត់ អាចតាមរយៈ៖ គណនីយធនាគា ABA: 000487357 (San Daravit) គណនីយធនាគា ACLEDA: 34730053092616 (San Daravit) លេខទំនាក់ទំនងៈ 069216085 (smart)។ ពួកគាត់ពិតជាត្រូវការជំនួយពីបងប្អូនទាំងអស់គ្នាខ្លាំងណាស់៕

Check Also

សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមប្រភពព័ត៌មានពីហ្វេសប៊ុក “ប្រជាជន ខេត្តព្រះសីហនុ” បានប្រាប់ឲ្យដឹងថា៖ “សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង។ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម មន្ទីរសាធារណការ មន្ទីរធនធានទឹក …

Leave a Reply

Your email address will not be published. Required fields are marked *