Breaking News

បេក្ខនារីរូបនេះ ដាក់១បទ ឡើងកក្រើកឆាកម៉ង ក្នុង កម្មវិធី X Factor Cambodia កាលពីយប់មិញ (មានវីដេអូ)

កាលពីយប់មិញនេះ នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ៨ ទស្សនិចជនជាច្រើន មិនថាតែអ្នកទស្សនាផ្ទាល់ទេ មានក្តីរំភើប ភ្ញាក់ផ្អើល សប្បាយរីករាយជាខ្លាំង ជាមួយសមត្ថភាពសំឡេងរបស់បេក្ខជនបេក្ខនារី ដែលបានបង្ហាញខ្លួនក្នុង កម្មវិធី ប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គ Judge Audition សប្ដាហ៍ទី ១។ ក្នុងនោះ បេក្ខជនបេក្ខនារី ភាគច្រើនពិតជាធ្វើបានល្អខ្លាំងណាស់ ។

ក្នុងនោះ មហាជនជាច្រើនមានការចាប់អារម្មណ៍ទៅលើ បេក្ខនារីម្នាក់ឈ្មោះ កែវ ច័ន្ទដាលីន អាយុ ១៩ ឆ្នាំ មកពីរាជធានាភ្នំពេញ បានបកស្រាយបទចម្រៀងមួយបទក្រោមចំណងជើងថា “I Have Nothing” ហើយក៏មានធ្វើឲ្យគណៈកម្មការទាំង៤នាក់ សឹងតែអង្គុយមិនជាប់ ព្រោះតែការចម្រៀងរបស់បេក្ខនារីរូបនេះ ជាពិសេសស្រែកបានខ្លាំងពីរោះ តែម្តង។ ដើម្បីជ្រាបកាន់តែច្បាស់ ថា បេក្ខនារីរូបនេះទទួលបាន “Yes” ប៉ុន្មានពីគណៈកម្មការ សូមទស្សនាទាំងអស់គ្នា៕

Check Also

អស្ចារ្យណាស់! តារាចម្រៀង មាស សុខសោភា ច្នៃអាវ រំលេចរូបទង់ជាតិកម្ពុជា ពេលឡើងសម្តែង លើឆាកតន្រ្តីដ៏ធំមួយ នៅប្រទេសកូរ៉េ ធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំង (​មានវីដេអូ)

នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ គេប្រទះឃើញការប្រគំតន្រ្តី Asean Fantasia 2019 ដ៏ធំមួយ នៅប្រទេសកូរ៉េ ដែលមានការផ្សាយបន្តផ្ទាល់ តាមរយៈស្ថានីយ៍ទូរទស្សន៍ KBS1។ …

Leave a Reply

Your email address will not be published. Required fields are marked *