Breaking News

អាណិតខ្លោចចិត្ត៖ ករណីព្រះសង្ឃវាយកូននេនដោយប្រើខ្សែភ្លើង ព្រោះកូននេនរំខានឆាន់ស្រា

នៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ ឈ្មោះ Sorphea Ps បានបង្ហោះរូបជាច្រើនសន្លឹករបស់កូននេន មើលហើយពិតជាអាណិតខ្លោចចិត្ត ព្រោះត្រូវព្រះសង្ឃវាយដោយហេតុថាកូននេនរំខានឆាន់ស្រា។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកដដែលនេះ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមទៀតថា៖

“ម្តាយក្មេងម្នាក់នេះគាត់អោយខ្ញុំជួយផុសអោយព្រោះកូនគាត់មិនទាន់ទទួលបានយុត្តិធម៌ទេ ហើយគាត់ក៏បានប្តឹងភូមិ ឃុំហើយនៅតែគ្មានដំណោះស្រាយ។ សម្តីម្តាយក្មេង: ករណីព្រះសង្ឃវាយកូននេនដោយប្រើខ្សែភ្លើងដោយហេតុថានេនរំខានគាត់ឆាន់ស្រា។ ហេតុការណ៌នេះកើតឡើងនៅវត្តថ្នល់បែក (ផ្លូវបំបែកទៅស្រុកគូលែន និងប្រាសាទព្រះវិហារ) ខេត្តព្រះវិហារ គាត់បញ្ជាក់ថាគេគំរាមគាត់មិនអោយគាត់ផុសទេ ហេតុការណ៌នេះកើតឡើង នៅថ្ងៃទី 06 កក្តដា 2019។ ខ្ញុំមានលេខទូរស័ព្ទទំនាក់ទំនងរបស់ម្តាយក្មេង”។

ក្រោយពីឃើញបែបនេះ មហាជនទូទៅសម្តែងអារម្មណ៍អាណិតដល់ កូននេនខ្លោចចិត្ត មិនគួរណាព្រះសង្ឃធ្វើបែបនេះសោះ៕

Check Also

បងប្អូនកុំភ្លេចយកវីឌីអូនឹងអោយកូនៗមើលផង ហាមយ៉ាងណាក៏មិនស្តាប់ដែរ ពេលអោយមើលវីឌីអូនេះរួចមក ឈប់ដោយមិនបាច់បង្ខំ អរគុណស្ងាត់ៗ ចំពោះបងស្រី បានផលគ្រាន់បើដែរបង (មានវីដេអូ)

កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ទៀតហើយ ឈ្មោះ Sey Davann បានបង្ហោះ​វីដេអូរបស់កូនខ្លួនអង្គុយយំ ព្រោះម្តាយរូបនេះ បានផាត់នៅជុំវិញរង្វង់ភ្នែករបស់កូនឡើងពណ៌ខ្មៅ ព្រោះតែចង់ឲ្យកូនរបស់ខ្លួនឈប់មើលទូរស័ព្ទតទៅទៀត។ ម្តាយរូបនេះ …

Leave a Reply

Your email address will not be published. Required fields are marked *