Breaking News

ពិតជាប្លែកភ្នែកអស់ទាស់ម៉ង កម្មវិធីខួបកំណើត គង់ ចាន់ស្រីមុំ និងកូនស្រី នៅល្ងាចនេះ ម្នាក់ៗតុបតែងខ្លួនជា Super Hero (មានវីដេអូ)

ប្រិយមិត្តទូទៅមួយចំនួនធំ ពិតជាបានស្គាល់ច្បាស់ ជាក់ជាមិនខាន អតីតារាសម្ដែង រូបស្រស់ អ្នកនាង គង់ ចាន់ស្រីមុំ ហើយក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក គីម សីហា ព្រមទាំងទទួលបានចំណង ដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលមានមុខមាត់គួរឲ្យខ្នាញ់មែនទែន ឈ្មោះ គឹម​ សីហ៍មរកត​ ហៅ​ ម៉ូម៉ូ​។ ក្នុងនោះ គេបានឃើញជីវិតគ្រួសារមួយនេះ ពិតជាមានសុភមង្គលខ្លាំងណាស់ ព្រោះគេតែងតែឃើញពួកគេបានបង្ហាញភាពស្និតស្នាលមិនដែលដាច់ឡើយតាមរយៈហ្វេសប៊ុកកន្លងទៅនេះ។

ចំណែកនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៩ មហាជនពិតជាបានប្លែកភ្នែកជាក់ជាមិនខាន ព្រោះថ្ងៃនេះ ជាថ្ងៃកម្មវិធីខួបកំណើត អ្នកនាង គង់ ចាន់ស្រីមុំ និងកូនស្រី ហើយអ្នកដែលបានចូលរួមក្នុងកម្មវិធីនេះ មានការតុបតែងខ្លួនជា តួអង្គ Super Hero ទាំងអស់គ្នា។

ក្នុងនោះ ស្រីមុំ បានភ្ជាប់សារខ្លីមួយថា “អូនម៉ូម៉ូ​ រងចាំ​ជួបភ្ញៀវកេត្តិយសនៅរាត្រីនេះទាំងអស់គ្នាណាចា៎​។ ថ្ងៃនេះជួបជុំប្រមូលផ្តុំក្រុមស៊ុបភេីហេរ៉ូទូទាំងចក្រវាលដោយមាន​ Wonder Woman និង​ Superman ជាប្រធាន។ ចាំមេីលថាតេី​ Super Hero មួយណា Win?។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ៕

Check Also

ទោះបើ ភរិយាបានស្លាប់ទៅ អស់រយៈពេលយូរក៏ដោយ ក៏ នាយ ហុងដា នៅតែមិនអាចបំភ្លេចបាន ថែមទាំងបង្ហាញអារម្មណ៍មួយថា…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជាយើង គឺ នាយ ហុងដា ដែលលោកតែងតែ បានធ្វើឲ្យមហាជន ផ្ទុះសំណើច សើចសប្បាយរីករាយ ដោយសារតែទេពកោសល្យដ៏ពូកែសម្តែងរបស់លោក។ បើទោះកន្លងមក លោកជួបរឿងសោកសៅ លំបាក …

Leave a Reply

Your email address will not be published. Required fields are marked *