Breaking News

កម្ពុជានឹងមានភ្លៀងធ្លាក់ទៀតហើយ តែសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពី…

នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៩ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយទៀតហើយ ស្តីពី ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ បានប្រាប់ឲ្យដឹងថា៖

កម្ពុជាកំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបជាមួយនិងរបបខ្យល់មូសុងនិរតីកម្រិតមធ្យម។ លក្ខណៈបែបនេះ ធ្វើឲ្យ៖
១- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានជាអាទិ៍ ខេត្តកោះកុង និងខេត្តព្រះសីហនុនឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតបរិមាណពីតិចទៅមធ្យម។

២- បណ្តាខេត្ត-ក្រុងនៅតំបន់វាលទំនាបភាគកណ្តាល ភាគខាងជើង និងភាគពាយ័ព្យ នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ក្នុងនោះ ភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង។

៣- បណ្តាខេត្ត និងរាជធានី នៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅភាគខាងកើត ជាប់និងប្រទេសវៀតណាម នឹងអាចមានភ្លៀងពីតិចទៅមធ្យម និងភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង។

៤- បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន ជាពិសេសនៅតំបន់វាលទំនាប។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ក្នុងនោះសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ ៕

Check Also

ឃើញហើយ ពិតជារំជួលចិត្ត! ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ព្រឹកមិញនេះ

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុក Royal du Cambodge បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពទូទៅ ក្នុងព្រះពិធីថ្វាយព្រះភ្លើងព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។ …

Leave a Reply

Your email address will not be published. Required fields are marked *