Breaking News

អីយ៉ា ស្ងាត់ៗ សួស វីសា និងថមមី ដឹកដៃគ្នាទៅថត Pre Wedding ក្នុងឈុតសំលៀកបំពាក់ស្រស់ស្អាតណាស់

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយមើលទៅកាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សួស វីសា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយ លោក ប៊ុនថុល ប៊ុនថង (Tommy) ដោយមានការពេញចិត្ត ពេញថ្លើមគ្នាទៅវិញទៅមក។ ក្នុងនោះ គេក៏បានឃើញវត្តមានអ្នកសិល្បៈមួយចំនួន ក៏បានទៅចូលរួមក្នុងពិធីភ្ជាប់ពាក្យនេះផងដែរ ព្រមទាំងមានពាក្យជូនពរ និងអបអរសាទរ អ្នកទាំងពីរថែមទៀតផង។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩ គេប្រទះឃើញ សួស វីសា និង ថមមី បានដឹកដៃគ្នាទៅថត Pre Wedding ក្នុងទឹកដីខេត្តសៀមរាប ដោយបានស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត គួរឲ្យគយគន់ជាខ្លាំង រហូតដល់ថ្នាក់ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា។ គួរបញ្ជាក់ឡើងវិញផងដែរថា ចំពោះថ្ងៃរៀបការរបស់អ្នកទាំងពីរ មិនទាន់មាននរណាគេម្នាក់ដឹងនៅឡើយទេ ព្រោះ សួស វីសា ធ្លាប់បានប្រាប់រួចមកហើយថា គាត់សុំលាក់សិន៕

Check Also

ទោះបើ ភរិយាបានស្លាប់ទៅ អស់រយៈពេលយូរក៏ដោយ ក៏ នាយ ហុងដា នៅតែមិនអាចបំភ្លេចបាន ថែមទាំងបង្ហាញអារម្មណ៍មួយថា…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជាយើង គឺ នាយ ហុងដា ដែលលោកតែងតែ បានធ្វើឲ្យមហាជន ផ្ទុះសំណើច សើចសប្បាយរីករាយ ដោយសារតែទេពកោសល្យដ៏ពូកែសម្តែងរបស់លោក។ បើទោះកន្លងមក លោកជួបរឿងសោកសៅ លំបាក …

Leave a Reply

Your email address will not be published. Required fields are marked *