Breaking News

សូមមេត្តាជួយគាត់ផង! ក្រោយទៅពិនិត្យនៅប្រទេសថៃរួច ឃីម ឌីម៉ា ត្រូវបានគេរកឃើញ​ជំងឺ​ធ្ងន់​ចំនួន​​ ៣ប្រភេទ​ មានដូចជា ​ដាច់​សរសៃពួរ​ក្បាលជង្គង់​​ ដុះ​សាច់ដុំ​កំភួនជើង និង​ ប្រេះ​ឆ្អឹង​ស្មងជើង ពេលនេះកំពុងត្រូវការជំនួយជាខ្លាំង

នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកក្កដា ឆ្នំា ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់ “Aiy Somoun – អៃ សំអូន” បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “សូមបងប្អូនជួយ Share ដើម្បីស្វែងរកជំនួយជួយម្ចាស់មេដាយមាសកីឡាករ ឃីម ឌីម៉ា យើងផង។ ក្រោយទៅពិនិត្យនៅប្រទេសថៃរួច ឃីម ឌីម៉ា ត្រូវបានរកឃើញ​ជំងឺ​ធ្ងន់​ចំនួន​​ 3 ប្រភេទ​មានដូចជា ​ដាច់​សរសៃពួរ​ក្បាលជង្គង់​​ ដុះ​សាច់ដុំ​កំភួនជើង និង​ ប្រេះ​ឆ្អឹង​ស្មងជើង ។

ឪពុក ឃីម ឌីម៉ា លោក ហេង ប៊ុនឃីម បាន​ប្រាប់ថា​៖ «​ក្រោយ​ពេល​ពិនិត្យ​រួច​ហើយ​ខាង​គ្រួសារ​បាន​សម្រេច​នាំ ឌីម៉ា វិល ត្រឡប់​ពី​ប្រទេស​ថៃ​ មក​ខ្មែរ​វិញ​សិន ដើម្បី​ស្វែងរក​ប្រាក់​ព្យាបាល​បន្ថែម ព្រោះ​តម្លៃ​ព្យាបាល​នៅ​ពេទ្យ​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​គេ​យក​ថ្លៃ​ព្យាបាល​ 15000$ ខណៈដែលចាំទៅមើលមន្ទីពេទ្យមួយទៀតលឺ​ថា មាន​តម្លៃ​ព្យាបាល​ប្រហែល​ 5000$ ទៅ​ 7000$»​។

ក្នុងនោះដែលលោក ហេង ប៊ុនឃីម ក៏បានប្រមែប្រមូលប្រាក់ និង លក់ដី មួយកន្លែងផងដែរ ដើម្បីព្យាលបាល ឌីម៉ា ប៉ុន្តែប្រាក់នោះមិនទាន់គ្រប់គ្រាន់ថ្លៃព្យាបាល សាហ៊ុយ និង ថ្លៃហូបចុកផ្សេងៗនៅឡើយទេ ។ ដូច្នេះសូមបងប្អូន ឯកឧត្តម លោកឧកញ៉ាៗ ដែលមានចិត្តសប្បុរសធម៌ស្រលាញ់គុនខ្មែរ មេត្តាជួយកីឡាករខ្មែរយើងផង”៕

Check Also

ទោះបើ ភរិយាបានស្លាប់ទៅ អស់រយៈពេលយូរក៏ដោយ ក៏ នាយ ហុងដា នៅតែមិនអាចបំភ្លេចបាន ថែមទាំងបង្ហាញអារម្មណ៍មួយថា…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជាយើង គឺ នាយ ហុងដា ដែលលោកតែងតែ បានធ្វើឲ្យមហាជន ផ្ទុះសំណើច សើចសប្បាយរីករាយ ដោយសារតែទេពកោសល្យដ៏ពូកែសម្តែងរបស់លោក។ បើទោះកន្លងមក លោកជួបរឿងសោកសៅ លំបាក …

Leave a Reply

Your email address will not be published. Required fields are marked *