Breaking News

សួស វីសា៖ ថ្ងៃ10.07.2019 នេះជារូបថតដ៏សែនមានន័យដំបូងបំផុត នៃជីវិតរបស់ពួកខ្ញុំ រូបថត Pre Wedding នៅទឹកដីអង្គរ ខេត្តសៀមរាប

នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩ តារាចម្រៀងស្រស់ស្អាតប្រចាំផលិតកម្មរស្មីហង្សមាស បានបង្ហោះរូបភាព និងសារខ្លីមួយ ក្នុងថ្ងៃពិសេសរ​បស់ខ្លួន ដោយប្រាប់ឲ្យដឹងថា “ថ្ងៃ10.07.2019 នេះជារូបថតដ៏សែនមានន័យដំបូងបំផុតនៃជីវិតរបស់ពួកខ្ញុំ រូបថត Pre Wedding នៅទឹកដីអង្គរ ខេត្តសៀមរាប នៅមានរូបជាច្រេីនទៀតដែលយេីងនឹងបង្ហាញជាបន្តបន្ទាប់ ព្រោះស្អែកយេីងនៅថតពេញមួយថ្ងៃទៀត “។

ក្រោយពីឃើញសារ និងរូបភាព Pre Wedding នេះហើយ បានធ្វើឲ្យប្រិយមិត្តជាច្រើនលាន់មាត់ថា “ស្អាតណាស់អូន”, “សូមអបអរសាទរ”, “ជូនពរអោយស្រលាញ់គ្នាដល់ចាស់រៀងៗខ្លួនណាប្អូន” ហើយក៏នៅមាន comment សរសើរជាច្រើនទៀត ដែលមិនអាចលើកមករៀបរាប់អស់។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សួស វីសា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយ លោក ប៊ុនថុល ប៊ុនថង (Tommy) ដោយមានការពេញចិត្ត ពេញថ្លើមគ្នាទៅវិញទៅមក។ ក្នុងនោះ គេក៏បានឃើញវត្តមានអ្នកសិល្បៈមួយចំនួន ក៏បានទៅចូលរួមក្នុងពិធីភ្ជាប់ពាក្យនេះផងដែរ ព្រមទាំងមានពាក្យជូនពរ និងអបអរសាទរ អ្នកទាំងពីរថែមទៀតផង៕

Check Also

ប្រពៃណាស់! លោកជំទាវ​ អ៊ូ​ ធីតាពៅ​ សហការជាមួយ លោកសាស្ត្រចារ្យ របាំក្បាច់បុរាណខ្មែរ រៀបចំសម្តែងល្ខោនក្បាច់បុរាណ​ ឬល្ខោនព្រះរាជទ្រព្យ​ រឿង “ព្រះអនុរទ្ធនាងឱសា​”​ ដើម្បីឧទ្ទិសស្នាដៃនេះថ្វាយ ព្រះវិញ្ញណក្ខន្ធ​ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក Chantola Narith បានប្រាប់ឲ្យដឹងថា៖ “ដើម្បីដឹងនូវមហាព្រះទិគុណ​ និងការលះបង់យ៉ាងធំធេងរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី …

Leave a Reply

Your email address will not be published. Required fields are marked *