Breaking News

មានអ្នកណាចង់ចូលរួមទេ? ដឹងកន្លែងជួបជុំគ្នាហើយ ក្នុងយុទ្ឋនាការសំអាតអនាម័យបរិស្ថាន ក្នុងក្រុងព្រះសីហនុទាំងមូល

កាលពីម្សិលមិញនេះ នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានបង្ហោះសារបញ្ជាក់បន្ថែមទៀត ទាក់ទងការប្រមូល បោសសម្អាត កាកសំណល់ (សំរាម) ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល បានឲ្យដឹងថា៖

“រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់អង្គភាព ក្រុមហ៊ុនវិស័យឯកជន ព្រមទាំងសាធារណៈជន ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុអោយបានជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីព្រឹក រដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំ “ យុទ្ឋនាការសំអាតអនាម័យ បរិស្ថានទីក្រុង “ ដើម្បីប្រមូល បោសសម្អាតកាកសំណល់ (សំរាម) ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនទាំងអស់មេត្តាសហការអញ្ជើញចូលរួមអោយបានគ្រប់ៗគ្នាដើម្បីលើកកម្ពស់សោភ៌ណភាព អនាម័យ បរិស្ថាន និងកិត្យានុភាព ក្រុងព្រះសីហនុរបស់យើងអោយកាន់តែមានភាពស្រស់បំព្រងសាកសមជាទីក្រុងទេសចរណ៏ នៃព្រះរាជាណាចក្រកម្ពុជារបស់យើង ។

*** គោលដៅជួបជុំ :

– គោលដៅទី១ : ជួបជុំគ្នានៅឆ្នេរអូរឈើទាល (មុខភូមិគ្រឹះសម្តេចតេជោ)
– គោលដៅទី២ : ជួបជុំគ្នាក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ
– គោលដៅទី៣ : ជួបជុំគ្នានៅសួនមហោស្រព (មុខមន្ទីរទេសចរណ៍ខេត្ត)
– គោលដៅទី៤ : ជួបជុំគ្នានៅសាលាបឋមសិក្សាឃ្លាំងលើ

ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុលេខ៖ 012 757593។ សូមអរគុណ !!!”៕

Check Also

បងប្អូនកុំភ្លេចយកវីឌីអូនឹងអោយកូនៗមើលផង ហាមយ៉ាងណាក៏មិនស្តាប់ដែរ ពេលអោយមើលវីឌីអូនេះរួចមក ឈប់ដោយមិនបាច់បង្ខំ អរគុណស្ងាត់ៗ ចំពោះបងស្រី បានផលគ្រាន់បើដែរបង (មានវីដេអូ)

កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ទៀតហើយ ឈ្មោះ Sey Davann បានបង្ហោះ​វីដេអូរបស់កូនខ្លួនអង្គុយយំ ព្រោះម្តាយរូបនេះ បានផាត់នៅជុំវិញរង្វង់ភ្នែករបស់កូនឡើងពណ៌ខ្មៅ ព្រោះតែចង់ឲ្យកូនរបស់ខ្លួនឈប់មើលទូរស័ព្ទតទៅទៀត។ ម្តាយរូបនេះ …

Leave a Reply

Your email address will not be published. Required fields are marked *