Breaking News

រំភើបជំនួស ស្ទើររកពាក្យនិយាយមិនចេញ! សប្បុរសជនម្នាក់ បានឧបត្ថម្ភទឹកប្រាក់ដល់ទៅ 10,000$ (១មុឺនដុល្លារ) ដើម្បីចាត់ចែងធ្វើលិខិតឆ្លងដែន ដល់ក្រុមយុវជនយើងទាំងអស់គ្នា ដើម្បីទៅលេងប្រទេសថៃ ក្នុងរយៈពេល ៧ថ្ងៃ

នៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយរបស់ “យុវជនសំរាម” បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងមួយ ក្រោយមានសប្បុរសជនម្នាក់ បានឧបត្ថម្ភ ដល់ក្រុមយុវជនសំរាមដល់ទៅ១មុឺនដុល្លារ ដើម្បីឲ្យទៅដើរលេងនៅក្រៅប្រទេស។ ក្នុងនោះ ហ្វេសប៊ុកដដែល ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“អរគុណហ៊ាដែលបានស្រលាញ់ យកចិត្តទុកដាក់ដល់ក្រុមយើងខ្ញុំ។ ដោយឃើញថាក្រុមយុវជនយើងទទួលរងនៅសម្ពាធជាច្រើន ក្នុងការងារប្រមូលសំរាមនៅក្នុងប្រឡាយលូបឹងត្របែក រហូតមកដល់ថ្ងៃនេះ ហ៊ា Meng Leang ក៏បានប្រគល់លុយជូន 10,000$ (១មុឺនដុល្លា) ដើម្បីចាត់ចែងធ្វើលិខិតឆ្លងដែន ដល់ក្រុមយុវជនយើងទាំងអស់គ្នា ដើម្បីទៅលេងប្រទេសថៃ ក្នុងរយៈពេល ៧ថ្ងៃ។

ខ្ញុំ និងក្រុមសូមអរគុណហ៊ាយ៉ាងជ្រាលជ្រៅ ដែលបានមើលឃើញដល់មនុស្សមួយក្រុមតូចនេះ ព្រមទាំងបារម្មណ៍ និង យកចិត្តទុកដាក់ជាពិសេស។ ជូនពរហ៊ារកទទួលទានមានបាន !សម្រេចរាល់គ្រប់ភារៈកិច្ច ! សូមឱ្យគ្រប់វត្ថុសក្ត័តាមថែរក្សាហ៊ា ព្រមទាំងក្រុមគ្រួសារ។ សូមអរគុណ”៕

Check Also

សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមប្រភពព័ត៌មានពីហ្វេសប៊ុក “ប្រជាជន ខេត្តព្រះសីហនុ” បានប្រាប់ឲ្យដឹងថា៖ “សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង។ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម មន្ទីរសាធារណការ មន្ទីរធនធានទឹក …

Leave a Reply

Your email address will not be published. Required fields are marked *