Breaking News

ពិតជាល្អណាស់! ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដាក់វិធានការត្រូវលុបបំបាត់ម៉ូតូទាំងឡាយណាដែលមានគ្រឿងបំពងសម្លេងឮខ្លាំង រំខានដល់ពលរដ្ឋ

នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ នេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយរបស់ “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានបញ្ជាក់ឲ្យដឹងថា “អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដាក់វិធានការត្រូវលុបបំបាត់ម៉ូតូទាំងឡាយណាដែលមានគ្រឿងបំពងសម្លេងឮខ្លាំង រំខានដល់ពលរដ្ឋ។

ថ្លែងក្នុងពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាវគ្គបំប៉នជំនាញ បច្ចេកទេសវិទ្យាសាស្រ្ត និងការគ្រប់គ្រងការស្នាក់នៅជំនាន់ទី៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ខណ្ឌដូនពេញ ត្រូវមានវិធានការមុនគេ ក្នុងការលុបបំបាត់ម៉ូតូដែលបង្កសម្លេងរំពងខ្លាំង ជាពិសេសនៅពេលរាត្រី ព្រោះវាពិតជាបានរំខានដល់ពលរដ្ឋ ជាពិសេសចាស់ៗដែលពួកគាត់ពិបាកនឹងសម្រានទៅវិញ នៅពេលភ្ញាក់ពីដំណេក។

ក្រៅពីនេះ ឯកឧត្តម ស ថេត ជំរុញឱ្យទប់ស្កាត់ការប្រណាំងម៉ូតូ ជាពិសេសក្រុមសិស្សសាលានៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលឃាត់បានហើយ ត្រូវហៅអាណាព្យាបាល ដើម្បីធ្វើកិច្ចសន្យា និងអប់រំ។”៕

Check Also

បងប្អូនកុំភ្លេចយកវីឌីអូនឹងអោយកូនៗមើលផង ហាមយ៉ាងណាក៏មិនស្តាប់ដែរ ពេលអោយមើលវីឌីអូនេះរួចមក ឈប់ដោយមិនបាច់បង្ខំ អរគុណស្ងាត់ៗ ចំពោះបងស្រី បានផលគ្រាន់បើដែរបង (មានវីដេអូ)

កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ទៀតហើយ ឈ្មោះ Sey Davann បានបង្ហោះ​វីដេអូរបស់កូនខ្លួនអង្គុយយំ ព្រោះម្តាយរូបនេះ បានផាត់នៅជុំវិញរង្វង់ភ្នែករបស់កូនឡើងពណ៌ខ្មៅ ព្រោះតែចង់ឲ្យកូនរបស់ខ្លួនឈប់មើលទូរស័ព្ទតទៅទៀត។ ម្តាយរូបនេះ …

Leave a Reply

Your email address will not be published. Required fields are marked *