Breaking News

កុំភ្លេចចូលរួមឲ្យបានច្រើនផងណា នូវការសម្តែងសិល្បៈទស្សនីយភាព និងតាំងពិព័រណ៍ ទស្សនាដោយសេរី

នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ នេះ បើយោងតាមប្រភពពីហ្វេសប៊ុកផេក “សាលាមធ្យមវិចិត្រសិល្បៈ” បានចេញសេចក្តីជូនដំណឹងមួយស្តីពី ការសម្តែង​សិល្បៈ​ទស្សនីយភាព ទស្សនាដោយសេរី ។ ក្នុងនោះ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ទស្សនាដោយសេរី៖ ការសម្តែង​សិល្បៈ​ទស្សនីយភាព របាំបុរាណ ប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោននិយាយ យីកេ សៀក ចម្រៀងបុរាណ-សម័យ, តន្រ្តីបុរាណ-សម័យ និងទម្រង់ផ្សេងៗទៀត ព្រមទាំងមាន​តាំងពិព័រណ៍ស្នាដៃ​ផ្នែកវិចិត្រកម្ម គំនូរបុរាណ គំនូរផ្សាយ គំនូរលម្អលើក្រណាត់ ចម្លាក់ពុម្ព ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ កុលាលភាជន៍. . . ដោយសិស្សសាលាមធ្យមវិចិត្រសិល្បៈ រយៈពេល៣ថ្ងៃ ថ្ងៃទី៨-៩-១០ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល នៅសាលសម្តែង សាលាមធ្យម​វិចិត្រសិល្បៈ បឹងបាយ៉ាប។”។

ដែលមានទីតាំងស្ថិតនៅ វិថីបណ្ឌិតម៉ុងឫទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងលិចរង្វង់មូលកំាកូ ចម្ងាយ២៤០០ម៉ែត្រ)។ ការការពារ និងអភិរក្សវប្បធម៌ជាតិ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា៕

Check Also

ជូនពរឆាប់ជា! ជិតដល់ថ្ងៃចូលរោងការជាមួយ អ្នកនាងខ្ញុង ទៅហើយ ស្រាប់តែ នាយ កៃដ ជួបរឿងបែបនេះទៅវិញ

កាលពីថ្ងៃទី ១៦ ខែកក្កដា​ ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នក​នាង ស្រេង សុកាន់ដា ហៅ​ខ្ញុង  បានទំលាយធៀបអាពាហ៍ពិពាហ៍របស់ខ្លួន ដែលនឹងចូលរោងការជាមួយ នាយ កៃដ នៅថ្ងៃទី ០៧ …

Leave a Reply

Your email address will not be published. Required fields are marked *