Breaking News

ទីបំផុតបងប្រុសចិត្តធម៌ដែលជូនលុយដល់ក្រុមយុវជនសំរាមដល់ទៅ១មុឺនដុល្លារ ចេញមុខទំលាយរឿងពិតមួយដែលគ្រប់គ្នាមិនទាន់បានដឹង

​ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ នេះ នូវរឿងគួរឲ្យចាប់អារម្មណ៍ជាខ្លាំងមួយក្រោយពីឃើញសប្បុរសជនម្នាក់ឈ្មោះ Meng Leang បានយកលុយផ្ទាល់ខ្លួនទៅប្រគល់ជូនដល់ក្រុមយុវជនសំរាម រហូតដល់ទៅ10,000$ (១មុឺនដុល្លារ) ដើម្បីទុកឲ្យក្រុមមួយនេះ យកទៅដើរលេងកម្សាន្តនៅប្រទេសថៃផង និងចុះទស្សនកិច្ចសិក្សាផង ដែលមានរយៈពេល៧ថ្ងៃ។

ក្នុងនោះបើយោងតាមរយៈហ្វេសប៊ុកផេក “យុវជនសំរាម” ក៏បានបញ្ជាក់ឲ្យដឹងថា “អរគុណហ៊ាដែលបានស្រលាញ់ យកចិត្តទុកដាក់ដល់ក្រុមយើងខ្ញុំ។ ដោយឃើញថាក្រុមយុវជនយើងទទួលរងនៅសម្ពាធជាច្រើន ក្នុងការងារប្រមូលសំរាមនៅក្នុងប្រឡាយលូបឹងត្របែក រហូតមកដល់ថ្ងៃនេះ ហ៊ា Meng Leang ក៏បានប្រគល់លុយជូន 10,000$ (១មុឺនដុល្លា) ដើម្បីចាត់ចែងធ្វើលិខិតឆ្លងដែនដល់ក្រុមយុវជនយើងទាំងអស់គ្នា ដើម្បីទៅលេងប្រទេសថៃផង និងចុះទស្សនកិច្ចសិក្សាផង។ ក្នុងរយៈពេល ៧ថ្ងៃ។ ខ្ញុំនិង ក្រុមសូមអរគុណហ៊ាយ៉ាងជ្រាលជ្រៅ ដែលបានមើលឃើញដល់មនុស្សមួយក្រុមតូចនេះ ព្រមទាំងបារម្មណ៍ និង យកចិត្តទុកដាក់ជាពិសេស។ ជូនពរហ៊ារកទទួលទានមានបាន !សម្រេចរាល់គ្រប់ភារកិច្ច ! សូមឱ្យគ្រប់វត្ថុស័ក្កសិទ្ធិតាមថែរក្សាហ៊ា ព្រមទាំងក្រុមគ្រួសារ។ សូមអរគុណ”។

មិនយូរប៉ុន្មាន ស្រាប់តែឃើញបងប្រុសដែលមានចិត្តធម៌ម្នាក់នេះ បានបង្ហោះសារគួរឲ្យចាប់អារម្មណ៍មួយថា៖ “គាត់ជាមនុស្សចម្លែក គាត់ជាមិត្តភ័ក្តល្អរបស់ខ្ញុំតាំងពីក្មេងៗមក ដោយសារតែសំរាម គាត់បានលះបង់ទាំងលុយ ទាំងពេលវេលាសប្បាយរីករាយ ទាំងឡាយ ខ្ញុំគ្រាន់តែអាចជួយតាមលទ្ធភាពប៉ុណ្ណោះ ជួយមិត្តល្អរបស់ខ្ញុំក៏ដូចជាជួយដល់សង្គមជាតិផងដែរ លុយអាចរកបាន ប៉ុន្តែមនុស្សដូចគាត់ពិបាករកណាស់”៕

Check Also

តារា TikTok៖ ម៉ាក់ខ្ញុំទៅចោលខ្ញុំហើយ ម៉ាក់អើយ យើងទៅផ្ទះយើងវិញណាម៉ាក់

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវស្ថានភាពជំងឺរបស់ តារា TikTok ដ៏ល្បីឈ្មោះ និងស្រស់ស្អាតមា្នក់ ដែលមានទុក្ខជាទំងន់ដោយម្តាយរបស់ខ្លួនកំពុងធ្លាក់ខ្លួនឈឺ ហើយក៏បានធ្វើឲ្យប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក សម្តែងអារម្មណ៍អាណិត តារារូបនេះជាខ្លាំង។ ហើយ សុខ លីន ក៏ធ្លាប់បានបញ្ជាក់សារខ្លីមួយផងដែរថា “អស់សង្ឃឹមនឹងជីវិត …

Leave a Reply

Your email address will not be published. Required fields are marked *