Breaking News

ឯកឧត្តម គួច ចំរើន និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសាខាសភាពាណិជ្ជកម្ម ខេត្តសុីឈួនប្រទេសចិន ប្រចាំខេត្តព្រះសីហនុ

នៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់លោក Huy Bunleng បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “ខេត្តព្រះសីហនុ៖ នៅល្ងាច ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩  ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសាខាសភាពាណិជ្ជកម្ម ខេត្តសុីឈួនប្រទេសចិន ប្រចាំខេត្តព្រះសីហនុ ដែលមានទីតាំងនៅក្នុងភូមិ៤ សង្កាត់លេខ4 ក្រុងព្រះសីហនុ។

ក្នុងនោះក៏មានវត្តមានលោកឧកញ៉ា ជា សឿន អនុប្រធាន អចិន្ត្រៃយ៍ នៃសមាគមសម្ពន្ធ័ខ្មែរ ចិនប្រចាំកម្ពុជា និងវត្តមាន លោក វួយ ហុងប៉ ប្រធានសាខាសភាពាណិជ្ជកម្ម ខេត្តសុីឈួន ប្រចាំខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត មានប្រសាសន៍អបអរសាទរ ចំពោះការបង្កើតសាខាសភាពាណិជ្ជកម្មរបស់ ខេត្តសុីឈួនប្រទេសចិន ប្រចាំនៅខេត្តព្រះសីហនុ ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម និងវិនិយោគពី ខេត្តសុីឈួន មកកាន់ ខេត្តព្រះសីហនុ និងរួមចំណែកបន្ថែមទៀត ដល់ដំណើរការអភិវឌ្ឍ ខេត្តព្រះសីហនុ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងមានសុខសន្តិភាព ៕”៕

Check Also

បងប្អូនកុំភ្លេចយកវីឌីអូនឹងអោយកូនៗមើលផង ហាមយ៉ាងណាក៏មិនស្តាប់ដែរ ពេលអោយមើលវីឌីអូនេះរួចមក ឈប់ដោយមិនបាច់បង្ខំ អរគុណស្ងាត់ៗ ចំពោះបងស្រី បានផលគ្រាន់បើដែរបង (មានវីដេអូ)

កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ទៀតហើយ ឈ្មោះ Sey Davann បានបង្ហោះ​វីដេអូរបស់កូនខ្លួនអង្គុយយំ ព្រោះម្តាយរូបនេះ បានផាត់នៅជុំវិញរង្វង់ភ្នែករបស់កូនឡើងពណ៌ខ្មៅ ព្រោះតែចង់ឲ្យកូនរបស់ខ្លួនឈប់មើលទូរស័ព្ទតទៅទៀត។ ម្តាយរូបនេះ …

Leave a Reply

Your email address will not be published. Required fields are marked *