Breaking News

មើលអត់ចង់ស្គាល់! សួស វីសា និង ថមមី ថត Pre Weeding ស្លៀកមួយឈុតនេះ ពិតជាស្អាត ប្លែក និងទាក់ភ្នែកដល់ហើយ

កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៩ ទើបតែកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស សួស វីសា បានភ្ជាប់ពាក្យជាមួយ លោក ប៊ុនថុល ប៊ុនថង (Tommy) ។ ក្នុងនោះ គេក៏បានឃើញវត្តមានអ្នកសិល្បៈមួយចំនួន ក៏បានទៅចូលរួមក្នុងពិធីភ្ជាប់ពាក្យនេះផងដែរ ហើយអ្នកគាំទ្រជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានបង្ហោះសារអបអរសាទរ និងជូនពរអ្នកទាំងពីរឲ្យស្រឡាញ់គ្នាជារៀងរហូត ជាពិសេសឲ្យឆាប់បានរៀបការ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទ ១១ ខែកក្កដា ឆ្នាំ ២០១៩ គេប្រទះឃើញរូបភាព Pre Wedding ជាច្រើនសន្លឹក មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ សឹងតែមើលមិនស្គាល់ថាជា សួស វីសា និង ថមមី ជាមួយឈុតសំលៀកបំពាក់យ៉ាងស្រស់ស្អាត ប្លែក និងទាក់ភ្នែកតែម្តង អាវពណ៌ស ខោ, ក្រវ៉ាត់ក និង ស្បែកជើង ពណ៌ខ្មៅ។

គួររំលឹកឡើងវិញផងដែរថា កាលពីម្សិលមិញនេះ សួស វីសា ក៏បានបង្ហោះរូបភាព Pre Weeding មួយចំនួនផងដែរ ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ គួរឲ្យគយគន់ជាខ្លាំង៕

ប្រភពរូបភាព៖ One Memory

Check Also

ជូនពរឆាប់ជា! ជិតដល់ថ្ងៃចូលរោងការជាមួយ អ្នកនាងខ្ញុង ទៅហើយ ស្រាប់តែ នាយ កៃដ ជួបរឿងបែបនេះទៅវិញ

កាលពីថ្ងៃទី ១៦ ខែកក្កដា​ ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នក​នាង ស្រេង សុកាន់ដា ហៅ​ខ្ញុង  បានទំលាយធៀបអាពាហ៍ពិពាហ៍របស់ខ្លួន ដែលនឹងចូលរោងការជាមួយ នាយ កៃដ នៅថ្ងៃទី ០៧ …

Leave a Reply

Your email address will not be published. Required fields are marked *