Breaking News

រំជួលចិត្ត! ក្មេង៣នាក់ ដៃកាន់ការ៉ុងរើសអេដចាយ ភ្នែកសំលឹងទៅមើលផ្ទាំងផ្សព្វផ្សាយសាលា ហាក់ចង់បង្ហាញថា ពួកគាត់ក៏ចង់រៀនដូចក្មេងដទៃទៀតដែរ តែគ្មានឱកាស

នៅមុននេះបន្តិច នាថ្ងៃទី​ ១១ ខែកក្កដា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុក ម្នាក់ឈ្មោះ Hong Chanty បានបង្ហោះរូបពីរសន្លឹក ដែលពោរពេញទៅដោយ អត្ថន័យចាក់ដោតអារម្មណ៍ ជាខ្លាំង ពីក្មេង៣នាក់ ដៃកាន់ការ៉ុងរើសអេដចាយ និងភ្នែកសំលឹងទៅមើលផ្ទាំងផ្សព្វផ្សាយរបស់សាលារៀន ហាក់ចង់បង្ហាញថា ពួកគាត់ក៏ចង់រៀនដូចក្មេងដទៃទៀតដែរ តែគ្មានឱកាស។ ម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា៖

“ជីវិត !!!!! គួរឲ្យអាណិតណាស់ ពួកគាត់ទាំងបីនាក់កាន់ការ៉ុងរើសអេដចាយ ប៉ុន្តែពួកគាត់ឈរមើល Pano ផ្ទាំងផ្សព្វផ្សាយ របស់សាលា ដែលអត្ថន័យ គឺស្តីពីការសិក្សា ហាក់បីដូចជាពួកគាត់ចង់រៀនដូចក្មេងៗ ដទៃទៀតចឹង។ មិនដូចជាក្មេងមួយចំនួចមានលទ្ធភាពអាចរៀន តែបែរជាមិនប្រឹងចាប់យក ចំណេះដឹងទេ។ Help share for them”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចូលមក comment ដោយសម្តែងក្តីអាណិតពួកគេទាំង៣នាក់ជាខ្លាំង ហើយក៏មានអ្នកខ្លះទៀតរំជួលចិត្តស្រក់ទឹកភ្នែកទៀតផង៕

Check Also

បងប្អូនកុំភ្លេចយកវីឌីអូនឹងអោយកូនៗមើលផង ហាមយ៉ាងណាក៏មិនស្តាប់ដែរ ពេលអោយមើលវីឌីអូនេះរួចមក ឈប់ដោយមិនបាច់បង្ខំ អរគុណស្ងាត់ៗ ចំពោះបងស្រី បានផលគ្រាន់បើដែរបង (មានវីដេអូ)

កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ទៀតហើយ ឈ្មោះ Sey Davann បានបង្ហោះ​វីដេអូរបស់កូនខ្លួនអង្គុយយំ ព្រោះម្តាយរូបនេះ បានផាត់នៅជុំវិញរង្វង់ភ្នែករបស់កូនឡើងពណ៌ខ្មៅ ព្រោះតែចង់ឲ្យកូនរបស់ខ្លួនឈប់មើលទូរស័ព្ទតទៅទៀត។ ម្តាយរូបនេះ …

Leave a Reply

Your email address will not be published. Required fields are marked *