Breaking News

សូមអបអរសាទរ! លោក ខាត់ ចំរើន បានរៀបចំ ពិធីឡើងគេហដ្ឋានថ្មី និងខួបអាពាហ៍ពិពាហ៍ ១៤ ឆ្នាំ ក្នុងថ្ងៃតែមួយ (មានវីដេអូ)

ប្រិយមិត្តទូទៅពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារា​កំប្លែង​ ​ខាត់ ចំរើន ហៅ​នាយ ​កន្តេះឡង់ ហើយក៏ត្រូវជា​កូន​ទី​២​ បន្ទាប់​ពី​អ្នក​នាង ខាត់ សុ​ឃី​ម។ កាលពីពេលកន្លងទៅ នាយក៏ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ក្រុម​គ្រួសារ​របស់​លោក ​មាន​បង​ប្អូនដល់ទៅ​​៩​នាក់​ឯណោះ ក្នុង​នោះ​កូន​បង​គេ​គឺ ​អ្នក​នាង​ ខាត់ សុ​ឃី​ម បន្ទាប់​មក​គឺ​លោក​ផ្ទាល់​ ខាត់ ចំរើន, ខាត់ សា​រ៉ុ​ម, ខាត់ សា​រ៉េ​ន, ខាត់ ស្រី​វង, ​ខាត់ យ៉ៃ, ខាត់ សេរី, ខាត់ សួស្តី ចំណែក​កូនពៅ​គេ ​គឺ ខាត់ ណា​ចារ។

ចំណែកនៅក្នុងថ្ងៃនេះ ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ លោក ខាត់ ចំរើន បានរៀបចំពិធីសូត្រមន្ត ឡើងគេហដ្ឋានដ៏ធំរបស់លោកហើយ ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងនោះ គេក៏ឃើញមានវត្តមាន ការចូលរួមពីភ្ញៀវកិត្តិយស ប្រកបដោយភាពសប្បាយរីករាយ និងត្រេកអរជំនួសលោកផងដែរ។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនបានបង្ហោះសារអបអរសាទរ និងជូនពរឲ្យជួបប្រទះតែសំណាងល្អ ហេងៗ ផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពខាងក្រោមនេះ៕

Check Also

ទោះបើ ភរិយាបានស្លាប់ទៅ អស់រយៈពេលយូរក៏ដោយ ក៏ នាយ ហុងដា នៅតែមិនអាចបំភ្លេចបាន ថែមទាំងបង្ហាញអារម្មណ៍មួយថា…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជាយើង គឺ នាយ ហុងដា ដែលលោកតែងតែ បានធ្វើឲ្យមហាជន ផ្ទុះសំណើច សើចសប្បាយរីករាយ ដោយសារតែទេពកោសល្យដ៏ពូកែសម្តែងរបស់លោក។ បើទោះកន្លងមក លោកជួបរឿងសោកសៅ លំបាក …

Leave a Reply

Your email address will not be published. Required fields are marked *