Breaking News

ថ្នាក់ដឹកនាំល្អ! ដោយក្តីអាណិតអាសូរ  ឯកឧត្តម គួច ចំរើន បានឧបត្ថម្ភថវិកា ដោយផ្ទាល់ ជូនអ្នកអនាម័យចំណាស់ម្នាក់ ដែលកំពុងជួបការខ្វះខាត និងដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ

នៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Vann Hanthey បានបង្ហោះរូបថត៣សន្លឹក ពីសកម្មភាពរបស់  ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ដែលបានយកថវិកា ឧបត្ថម្ភផ្ទាល់ជូនដល់ស្ត្រីចំណាស់ម្នាក់ ដែលជាអ្នកអនាម័យនៅសាលាខេត្តព្រះសីហនុ។ ម្ចាស់ហ្វេសប៊ុកដដែល ក៏បានបញ្ជាក់បន្ថែមថា៖

“ដោយក្តីអាណិតអាសូរ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខទុក្ខដល់អ្នកនៅក្បែរខាងខ្លួន នាព្រឹកព្រលឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភដោយផ្ទាល់ដល់ស្ត្រីចំណាស់ម្នាក់បម្រើការជាអ្នកអនាម័យនៅសាលាខេត្តព្រះសីហនុ ដែលកំពុងជួបការខ្វះខាត និងដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ ឯកឧត្តម គួច ចំរើន អតីតអភិបាល ខេត្តកំពង់ចាម បានចូលកាន់តំណែង អភិបាល ខេត្តព្រះសីហនុ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានថ្លែងប្តេជ្ញា ក្នុងការបំពេញភារកិច្ចកសាងអភិវឌ្ឍន៍ ជូនប្រជាជនក្នុង ខេត្តព្រះសីហនុ ឲ្យកាន់តែល្អប្រសើរ តបតាមការចង់បាន និងកំពុងសម្លឹងមើលពីគ្រប់មជ្ឈដ្ឋានលើទឹកដីខេត្តទេសចរណ៍មួយនេះ៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *