Breaking News

មន្ត្រីជាន់ដី សូម្បីតែស្បែកជើងតម្លៃប៉ុន្មានក៏អត់ខ្វល់ សំខាន់ដើម្បីប្រជាជន និងមូលដ្ឋាន

នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ នេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Vann Hanthey បានបង្ហោះរូបថត៣សន្លឹក ពីសកម្មភាពរបស់  ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ដែលបានយកថវិកា ឧបត្ថម្ភផ្ទាល់ជូនដល់ស្ត្រីចំណាស់ម្នាក់ ដែលជាអ្នកអនាម័យនៅសាលាខេត្តព្រះសីហនុ។ ម្ចាស់ហ្វេសប៊ុកដដែល ក៏បានបញ្ជាក់បន្ថែមថា៖

“ដោយក្តីអាណិតអាសូរ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខទុក្ខដល់អ្នកនៅក្បែរខាងខ្លួន នាព្រឹកព្រលឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភដោយផ្ទាល់ដល់ស្ត្រីចំណាស់ម្នាក់បម្រើការជាអ្នកអនាម័យនៅសាលាខេត្តព្រះសីហនុ ដែលកំពុងជួបការខ្វះខាត និងដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។”។

ក្នុងចំណោមរូបទាំង៣សន្លឹកនេះ មហាជនមានការចាប់អារម្មណ៍នូវរូបមួយសន្លឹក ជាខ្លាំង ក្រោយម្ចាស់ហ្វេសប៊ុកម្នាក់ បានយករូបនេះ ទៅគូររង្វង់ត្រង់ស្បែកជើងរបស់ ឯកឧត្តម គួច ចំរើន ព្រមទាំងភ្ជាប់សារខ្លីមួយថា “មន្ត្រីជាន់ដី សូម្បីតែស្បែកជើងតម្លៃប៉ុន្មានក៏អត់ខ្វល់ សំខាន់ដើម្បីប្រជាជន និងមូលដ្ឋាន៕”

ក្រោយពីឃើញរូបនេះហើយ ប្រិយមិត្តជាច្រើនមានការពេញចិត្តជាខ្លាំង ព្រមទាំងធ្វើការចែកររំលែកតគ្នាដល់ទៅជិត៥ពាន់ដងទៅហើយត្រឹមរយៈពេលខ្លីសោះ សឹងតែមិនគួរឲ្យជឿ ៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *