Breaking News

ពិតជាច្រើនណាស់! ឯកឧត្តម គួច ចំរើន ដឹកនាំធ្វើយុទ្ធនាការ សំអាតអនាម័យបរិស្ថាន ក្នុងក្រុងព្រះសីហនុ នៅព្រឹកនេះ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មហាជន ទាំងអង្គភាពរដ្ឋ និងវិស័យឯកជន (មានវីដេអូ)

នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៩ នេះ ឯកឧត្តម គួច ចំរើន បានដឹកនាំធ្វើយុទ្ធនាការ សំអាតអនាម័យ បរិស្ថាន ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មហាជន ទាំងអង្គភាពរដ្ឋ និងវិស័យឯកជន ដើម្បីប្រមូល បោសសម្អាតកាកសំណល់ (សំរាម) ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល។

ចំពោះទីតាំងដែលជួបជុំគ្នារួមមាន៖ គោលដៅទី១ ជួបជុំគ្នានៅឆ្នេរអូរឈើទាល (មុខភូមិគ្រឹះសម្តេចតេជោ), គោលដៅទី២ ជួបជុំគ្នាក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ, គោលដៅទី៣ ជួបជុំគ្នានៅសួនច្បារមហោស្រព (មុខមន្ទីរទេសចរណ៍ខេត្ត) និង គោលដៅទី៤ : ជួបជុំគ្នានៅសាលាបឋមសិក្សាឃ្លាំងលើ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គួច ចំរើន ក៏មានប្រសាសន៍សំខាន់ៗ គួរឲ្យចាប់អារម្មណ៍បំផុត ជាពិសេស អ្នកដែលធ្លាប់ចោលសំរាមផ្តេសផ្តាស អាចយកទៅធ្វើការពិចារណាបាន។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

Check Also

លទ្ធផលចប់ការប្រកួតតង់ទី១ កម្ពុជា ០ : ២ អ៊ីរ៉ាក់ (មានវីដេអូហាយឡាយ)

នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ នេះ កម្ពុជា ត្រូវប៉ះជាមួយ អ៊ីរ៉ាក់ ក្នុងការ FIFA World Cup Qatar 2022 …

Leave a Reply

Your email address will not be published. Required fields are marked *