Breaking News

ល្អខ្លាំងណាស់! ស្ងាត់ៗ លេចមុខ ក្រុមយុវជនសំរាម ក៏មកចូលរួមក្នុងយុទ្ធនាការ សំអាតអនាម័យបរិស្ថាន ក្នុងក្រុងព្រះសីហនុ នៅព្រឹកនេះដែរ

នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៩ នេះ ឯកឧត្តម គួច ចំរើន បានដឹកនាំធ្វើយុទ្ធនាការ សំអាតអនាម័យ បរិស្ថាន ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មហាជន ទាំងអង្គភាពរដ្ឋ និងវិស័យឯកជន ដើម្បីប្រមូល បោសសម្អាតកាកសំណល់ (សំរាម) ដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល ដោយមានអ្នកចូលរួមជិត៥ពាន់នាក់ និងគ្រឿងចក្រជិត ២០០គ្រឿង។

ក្នុងនោះ គេក៏បានឃើញក្រុមយុវជនសំរាម ដែលបានឆ្លៀតពេលវេលាដែលមានតម្លៃ មកចូលរួមក្នុង យុទ្ធនាការ សំអាតអនាម័យ បរិស្ថាន ក្នុងក្រុងព្រះសីហនុ ផងដែរ ជាមួយស្នាមញញឹម ពេញចិត្តជាខ្លាំង។ មួយវិញទៀត គេក៏បានឃើញលោក សាន ដារ៉ាវីត ដែលជាអ្នកបង្កើតក្រុមយុវជនសំរាមក៏បានភ្ជាប់សារខ្លីមួយថា “Hello from KPS  មកដល់ដោយសុវត្តិភាព !! សូមទោស លោកពូ គួច ចំរើន ដោយមូលហេតុជាប់រវល់ធ្វើកាហ្វេបរិស្ថាន និង សួនច្នៃសំរាម ក្រុមយើងខ្ញុំអាចចូលរួមបានត្រឹម២ម៉ោងប៉ុណ្ណោះ ដោយក្តីគោរព”៕

Check Also

ម្ចាស់ហាងកែសម្ភស្ស៖ រួចហេីយសំរាប់ប្អូន​ ចាន់ឡា​ បងជូនពរប្អូនសំណាងល្អណា, ប្លែកអត់បងប្អូន?

ប្រិយមិត្តជាច្រើន ក្នុងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានជ្រាបរួចមកហើយ ប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ ម្ចាស់ហាងកែសម្ភស្ស “ទីណា កែសម្ភស្សនិងប៉ាក់ផ្លុំចីញ្ចេីម” បានជួប បេក្ខនារីម្នាក់ឈ្មោះ លៀង …

Leave a Reply

Your email address will not be published. Required fields are marked *