Breaking News

ប្រពៃណាស់! នេះជាទិដ្ឋភាពទូទៅក្នុង យុទ្ធនាការ សំអាតអនាម័យ បរិស្ថាន ក្នុងក្រុងព្រះសីហនុទាំងមូល ដែលមានអ្នកចូលរួមយ៉ាងច្រើកុះករ ស្ទើរមិនគួរឲ្យជឿ (មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ កាលពីព្រឹក ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៩ នេះ ឯកឧត្តម គួច ចំរើន បានធ្វើការដឹកនាំ ធ្វើយុទ្ធនាការ សំអាតអនាម័យ បរិស្ថាន ក្នុងក្រុងព្រះសីហនុទាំងមូល នៅតាមដងផ្លូវ និងតាមទីសាធារណៈនានា។ ក្នុងនោះ ឯកឧត្តម ក៏បានបញ្ជាក់ប្រាប់ផងដែរថា អ្នកចូលរួមក្នុងយុទ្ធនាការនេះមានជិត៥ពាន់នាក់ និងគ្រឿងចក្រជិត ២០០គ្រឿងឯណោះ រួមមាន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មហាជន ទាំងអង្គភាពរដ្ឋ និងវិស័យឯកជន ដើម្បីប្រមូល បោសសម្អាត កាកសំណល់ (សំរាម)។

មួយវិញទៀត ឯកឧត្តម គួច ចំរើន ក៏បានគួសបញ្ជាក់ប្រាប់ផងដែរថា “សម្រាមមិនមែនករណីគួរអោយស្អប់ខ្ពេីមទេ​ តែអ្នកចោលសម្រាមផ្តេសផ្តាសជារឿងដែរមិនល្អ”។ ចំពោះអ្នកមកចូលរួមក្នុង យុទ្ធនាការ នេះ គេក៏ប្រទះឃើញមានទឹកមុខញញឹមស្រស់ស្រាយ ពេញចិត្តគ្រប់ៗគ្នា ព្រោះពួកគេទាំងនោះពិតជាចង់បានទីក្រុងមួយស្រស់ស្អាត គ្មានសំរាម និងខ្យល់ឱកាសល្អផងដែរ៕

ប្រភពរូបភាព៖ ក្រុមហ៊ុន ប្រមូលសំរាមក្រុងព្រះសីហនុ KSWM

Check Also

ទោះបើ ភរិយាបានស្លាប់ទៅ អស់រយៈពេលយូរក៏ដោយ ក៏ នាយ ហុងដា នៅតែមិនអាចបំភ្លេចបាន ថែមទាំងបង្ហាញអារម្មណ៍មួយថា…

ប្រិយមិត្តមួយចំនួនធំ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាកំប្លែងដ៏ល្បីមួយរូប ក្នុងប្រទេសកម្ពុជាយើង គឺ នាយ ហុងដា ដែលលោកតែងតែ បានធ្វើឲ្យមហាជន ផ្ទុះសំណើច សើចសប្បាយរីករាយ ដោយសារតែទេពកោសល្យដ៏ពូកែសម្តែងរបស់លោក។ បើទោះកន្លងមក លោកជួបរឿងសោកសៅ លំបាក …

Leave a Reply

Your email address will not be published. Required fields are marked *