Breaking News

ទេសភាពឆ្នេរនេសាទ​ នៅថ្ងៃនេះ ពិតជាស្អាតដល់ហើយ ជាមួយទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ (មានវីដេអូ)

កាលពីពេលកន្លងទៅថ្មីៗ ហ្វេសប៊ុក “មន្ទីរទេសចរណ៍ ខេត្តកោះកុង” ធ្លាប់បានណែនាំកន្លែងលេងកម្សាន្តដ៏ស្រស់ស្អាតមួយ គ្រាន់តែឃើញភ្លាមក៏មានអារម្មណ៍ចង់ទៅទស្សនាផ្ទាល់តែម្តង ព្រោះមើលទៅទឹកសមុទ្រនៅទីនោះ ពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់ មិនចាញ់នៅបរទេសប៉ុន្មានទេគឺ ឆ្នេរនេសាទ មានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ ជាទីកន្លែងស្រូបយកខ្យល់អាកាស និងមុជទឹកកម្សាន្តប្រកបដោយភាពរីករាយទៀតផង ដែលមានទីតាំងស្ថិតនៅ ភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៩ ហ្វេសប៊ុក “ឆ្នេរនេសាទ” ទើបធ្វើការបង្ហោះរូបភាពស្អាតបន្ថែមទៀត ព្រមទាំងបានភ្ជាប់សារខ្លីមួយឲ្យដឹងថា៖ “ទេសភាពឆ្នេរនេសាទ​ (១៤-០៦-២០១៩) ចំងាយប្រមាណ ២៧​ គីឡូម៉ែត្រ​ពីផ្លូវបំបែក កំពង់សោម​ ​និងស្រែអំបិល​ (កោះកុង)។

ដេីម្បីទៅដល់ទីនោះ​ យេីងធ្វេីដំណេីរតាមផ្លូវជាតិលេខ4 រួចបត់តាមផ្លូវបំបែកទៅខេត្តកោះកុង​ ប្រមាណជា​៧គីឡូម៉ែត្រ​ យេីងនិងបានឃេីញផ្លូវបំបែកទៅស្រែអំបិល​និងខេត្តកោះកុង​ យេីងទៅខាងឆ្វេង​ (ស្រែអំបិល) បន្ទាប់មកប្រមាណជា​ 30ម៉ែត្រពីផ្លូវបំបែក​ខាងឆ្វេងដៃ​ យេីងនឹងឃេីញផ្លូវដីក្រហមមួយ​ យេីងបត់ចូលតាមច្រកផ្លូវដីក្រហមនោះ​ ទៅត្រង់ប្រហែល​ ២០គីឡូម៉ែត្រ​​ យេីងនឹងទៅដល់ទីនោះហេីយ​” ៕

Check Also

សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមប្រភពព័ត៌មានពីហ្វេសប៊ុក “ប្រជាជន ខេត្តព្រះសីហនុ” បានប្រាប់ឲ្យដឹងថា៖ “សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង។ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម មន្ទីរសាធារណការ មន្ទីរធនធានទឹក …

Leave a Reply

Your email address will not be published. Required fields are marked *