Breaking News

អាណិតខ្លោចចិត្ត! ធ្លាប់តែធ្វើឲ្យគេសើចសប្បាយ ពេលនេះ តារាកំប្លែង នាយ សាន ម៉ៅ ធ្លាក់ខ្លួនឈឺ ចោះបំពង់ក និយាយមិនរួច សំរាកព្យាបាលនៅផ្ទះ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ លោក អុឹម ជីវ៉ា បានទៅសួរសុខទុក្ខ និងនាំយកអំណោយពីសប្បុរសជន ទៅជូននាយ សាន ម៉ៅ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ហើយអ្វីដែលរឹតតែធ្វើឲ្យគ្រប់គ្នាអាណិតជាខ្លាំងនោះ គឺនាយ ធ្លាប់ធ្វើឲ្យបងប្អូនសើចសប្បាយ ពេលនេះនាយត្រូវបានគេចោះបំពង់ក ហើយនិយាយមិនកើតទេ។ លោក អុឹម ជីវ៉ា ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“សូមជួយស៊ែរមួយផង video គួរអោយអាសូរ តារាកំប្លែង នាយ សាន ម៉ៅ ធ្លាក់ខ្លួនឈឺ ចោះបំពង់ក និយាយលេងកើត ! នៅរសៀលនេះ ខ្ញុំបាទ អុឹម ជីវ៉ា និងក្រុមការងារសិល្បករ បាននាំយកអំណោយរបស់ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មកជូនដល់តារាកំប្លែង នាយ សានម៉ៅ ដែលកំពុងមានជំងឺសួត និងចោះបំពង់ក និយាយមិនរួច សំរាកព្យាបាលនៅផ្ទះ ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

អំណោយរួមមាន អង្ករនាងខុន ចំនួន៥០គីឡូក្រាម, ទឹកសុទ្ធ២កេះ, ទឹកក្រូចពីកេះ និងថវិកា ចំនួន ៤០មុឺនរៀល។ ស្ថានភាព នាយ សាន ម៉ៅ ក្នុងពេលនេះបានធូរស្បើយបន្តិចហើយ តែអាទិត្យក្រោយត្រូវទៅព្យាបាលនៅប្រទេសថៃម្តងទៀត ហើយការព្យាបាលទាំងស្រុងគឺក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភពីសំណាក់ សម្តេចទាំងពីរ គឺសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និង សម្តេចគិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ ក្នុងឱកាសចុះសួសុខទុក្ខនេះ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ក៏បានផ្តាំផ្ញើសួសុខទុក្ខ និងជូនពរដល់ នាយ សាន ម៉ៅ អោយឆាប់ជាសះស្បើយពីជំងឺ នឹងវិលត្រឡប់ចូលបំរើ វិស័យសិល្បៈវិញ ។ ដោយក្តីគោរព: អុឹម ជីវ៉ា”៕

Check Also

សាឡាត់ ស្រីឡាង៖ អត់និយាយលេងទេណា ហេតុអ្វីបានស្រលាញ់​ មកឈរថតស្ពតដាំកូនឈើទាំងកំពុងពពោះ​ សួរថាបាន១រៀលអត់ គឺ​ No អស់លុយសាំងគាត់វិញ​, ពេលហ្នឹងអាណិតគាត់ តែគាត់វិញញញឹមរហូត អត់អីទេអូន​ អត់អីទេ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ តារាសម្តែង សាឡាត់ ស្រីឡាង បានបង្ហោះសារមួយ សម្តែងអារម្មណ៍កោតសរសើរទឹកចិត្តរបស់ តារាចម្រៀង ឱក សុគន្ធកញ្ញា …

Leave a Reply

Your email address will not be published. Required fields are marked *