Breaking News

អីយ៉ា! ឧកញ៉ា ម៉ុង ឫទ្ធី សាកជិះរថយន្តមួយនេះតម្លៃរាងខ្ពស់បន្តិច ជាពិសេសឡូយត្រង់យក​ធាងត្នោត​ធ្វើដំបូលម៉ង (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ ឧកញ៉ា ម៉ុង ឫទ្ធី បានសាកជិះរថយន្តមួយប្រភេទដែលមើលទៅពិតឡូយ ទាន់សម័យ ហើយលោកក៏បានប្រាប់ឲ្យដឹងថា៖ “សាកល្បង​រថយន្ត​មិន​ដឹងម៉ាក​អី​ហេីយក៏មិន​ស្គាល់ដែរ រីឯតម្លៃរាងខ្ពស់បន្តិចដែរ​ ខំយក​ធាងត្នោត​គ្របពីលេី​ដេីម្បី​បន្ថយ​កម្ដៅ​ថ្ងៃ​ តែដីហុយចូលភ្នែកបន្តិ​ច​ មកពិនិត្យ​មើល​សកម្មភាព​ក្រុមគ្រឿងចក្រ​ដែលកំពង់តែ​ដំណើរការ​ ​យ៉ាងមមាញឹក​បំផុត​ក្នុង​ការងារ​​ ចាក់ក្រាល​កៅស៊ូ​បេទីម​នៅលេីផ្លូវ​ប្រណាំង​រថយន្ត​ ។”។

ក្នុងថ្ងៃដដែលនេះ លោកក៏បានបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា “ចាប់ពី​ម៉ោង​៨នាទីព្រឹក​រហូត​ដល់​ម៉ោង​១២ថ្ងៃត្រង់​ ថ្ងៃ​ពុធ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៩​ ចុះមក​ពិនិត្យ​និង​ជំរុញការងារ​ចាក់ក្រាល​កៅស៊ូ​បេទីម​នៅលេីផ្លូវ​ប្រណាំង​រថយន្ត​ប្រវែង​២.២១៧ម៉ែត្រ​ មេីល​ការងារ​សាងសង់​លំនៅឋាន​លំហែកាយ​ ពិនិត្យ​មេីល​ការងារ​ជីកស្រះទឹកថ្មី​ដែលអាច​រក្សា​ទឹក​ទុក​សម្រាប់​ប្រេីប្រាស់​រដូវ​ប្រាំង​បានចំនួន​ប្រមាណ​ជា​២០០.០០០ម៉ែត្រ​គូប​ និង​មេីលចំការ​ត្រសក់ផ្អែម​ព្រមទាំង​ការ​​ប្រមូល​ផល​ផង​ ។

ថ្វីត្បិត​តែ​នៅពេលនេះ​ខ្ញុំ​មាន​អាយុកាន់តែ​​ច្រើន​បន្តិច​មែន​ក៏​ដោយចុះ​ ជា​ឆន្ទៈ​របស់​ខ្ញុំ​ចុងក្រោយ​ត្រូវ​តែ​បង្កើត​សមទ្ធផលថ្មី​ៗបន្ថែមទៀត​ ដូចជា​សមទ្ធផលដែលខ្ញុំបាន​ខិតខំ​បង្កើត​ឡេីង​ទាំងអស់​ខាងលេីនេះ​គឺ​ ដេីម្បី​ចូលរួម​ចំណែក​មួយ​ផ្នែក​តូច​ទៅតាម​សមត្ថភាព​របស់​ខ្ញុំ​ដែលអាច​ធ្វើ​ទៅបាន​ ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់ប្រជាជន​កម្ពុជា​យើង​ ដែល​រស់នៅ​ជុំវិញ​តំបន់​អភិវឌ្ឍន៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ និង​មកពីតាម​បណ្តាខេត្ត​នានា នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​​យេីងផង​ ។”៕

Check Also

តារាសម្តែង និងបង្ហាញម៉ូដ ទឹម​ រដ្ឋា៖ ខ្ញុំមានឈាមប្រភេទ (0+) បើសិនជាបងប្អូនណាត្រូវការ អាចទាក់ទងនាងខ្ញុំបាន ខ្ញុំហ៊ានលះបង់ឈាមរបស់ខ្ញុំផ្ទាល់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីម្នាក់ ដែលមានមុខដូចកូនកាត់អឺរ៉ុប ទឹម​ រដ្ឋា នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក …

Leave a Reply

Your email address will not be published. Required fields are marked *