Breaking News

ជូនពរឆាប់ជា! ជិតដល់ថ្ងៃចូលរោងការជាមួយ អ្នកនាងខ្ញុង ទៅហើយ ស្រាប់តែ នាយ កៃដ ជួបរឿងបែបនេះទៅវិញ

កាលពីថ្ងៃទី ១៦ ខែកក្កដា​ ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នក​នាង ស្រេង សុកាន់ដា ហៅ​ខ្ញុង  បានទំលាយធៀបអាពាហ៍ពិពាហ៍របស់ខ្លួន ដែលនឹងចូលរោងការជាមួយ នាយ កៃដ នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៩ នាពេលដ៏ខ្លីខាងមុខនេះ ដែលរៀបចំធ្វើឡើងនៅ គេហដ្ឋានខាងស្រី ផ្លូវជាតិលេខ ៥ ភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ដំណឹងនេះធ្វើឲ្យអ្នកស្គាល់ តារាកំប្លែងរូបនេះ មានក្តីត្រេកអរជំនួស ព្រមទាំងជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូត។

ស្រាប់តែថ្ងៃនេះ អ្នកនាង ខ្ញុង បានបង្ហោះរូបភាពរបស់នាយ កៃដ និងសារក្រៀមក្រំមួយថា “ជិតចូលរោងហើយនឹងហា ហើយទៅធើចឹងៗ”។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនចោទជាសំនួរថា “គាត់កើតអីបង” ភ្លាមៗនោះ អ្នកនាង ខ្ញុង បានឆ្លើយតបវិញថា “គាត់លេងបាល់ខុសបច្ចេកទេស ធ្វើឲ្យថ្លោះជើង”។ តែទោះជាយ៉ាងណាក្តី ប្រិយមិត្តជាច្រើនបានជូនពរឲ្យនាយ កៃដ ឆាប់ជាផងដែរ ព្រោះជិតដល់ថ្ងៃពិសេសរបស់ខ្លួនហើយ ដោយត្រូវចូលរោងការជាមួយ អ្នកនាង ខ្ញុង៕

Check Also

តារាចម្រៀង សុគន្ធ និសា ទៅថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព សម្តេចរាជបុត្រី​ ព្រះរៀម ​ នរោត្តម​ បុប្ផាទេវី​ ទេពនាដវដ្តីឯក ព្រមទាំងភ្ជាប់សារខ្លីមួយថា….

កាលពីម្សិលមិញនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានប្រាប់ឲ្យដឹងថា៖ “ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​មហា​ជន​ទាំង​អស់​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ …

Leave a Reply

Your email address will not be published. Required fields are marked *