Breaking News

Sweet ដល់ហើយ! អរគុណដែលនាំអូនមកកន្លែងអូនប្រាថ្នា (មានវីដេអូ)

មានបងប្អូនខ្មែរជាច្រើន តែងតែមានក្តីប្រាថ្នា ចង់ទៅលេង ខេត្តមណ្ឌលគិរី ព្រោះតាមការលេចឮដំណឹងកន្លងមកតាមរយៈ អ្នកដែលបានទៅផ្ទាល់ លាន់មាត់សរសើរ សឹងតែគ្រប់គ្នាថា ជាពិសេសទេសភាពដ៏ស្រស់ស្អាត ធ្វើឲ្យពួកគេជាប់ចិត្ត រកពាក្យនិយាយមិនត្រូវ ជាមួយខ្យល់អាកាសបរិសុទ្ធថែមទៀតផង ហើយក៏បានធ្វើឲ្យអ្នកខ្លះបានត្រៀមខ្លួនរួចជាស្រេចថា ថ្ងៃណាមួយដែលមានឱកាសល្អ ពួកគេនឹងទៅទីនោះឲ្យទាល់តែបាន។

ជាក់ស្តែងកាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញនារីដ៏ស្រស់ស្អាតម្នាក់ បង្ហាញក្តីរំភើបរីករាយជាខ្លាំង ក្រោយពីស្វាមីរបស់ខ្លួន បាននាំទៅលេងនៅ ខេត្តមណ្ឌលគិរី តាមក្តីប្រាថ្នាដែលខ្លួនចង់ទៅ។ នារីម្នាក់នេះក៏បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “អរគុណដែលនាំអូនមកកន្លែងអូនប្រាថ្នា”។

ម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានផ្តាំផ្ញើផងដែរថា “ជីវិតគូយើងត្រូវផ្តល់ពេលវេលាឲ្យគ្នា ឲ្យបានច្រើន ហើយជាពិសេសនោះគឺ បើសិនជាយើងមិនសូវមានពេល ពេលដែលខ្លីហ្នឹង ក៏យើងធ្វើឲ្យវា រ៉ូមែនទិច ឲ្យសប្បាយចិត្ត ហើយមួយទៀត សម្រាប់អ្នកអត់លិឌ អ្នកនៅSingle ឆាប់រកគូខ្លះទៅ កុំនៅយូរពេក ប្រយ័ត្នស្ងួតអស់”។

ក្រោយពីឃើញបែបនេះហើយធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនចូល comment ថា៖ “ស្វីតដល់ហើយ teacher អត់អាណិតសិស្សទេចង់គាំងបេះដូងហើយ”, “ជូនពូរAnNaអោយស្រលាញ់គ្នាដល់ចាស់កោងខ្នង”, “ខ្ញុំមេីលហេីយ បេះដូងធ្វេីទុក្ខខ្លាំង​ ធ្វេីបាបផ្លូវចិត្តសាហាវ”, “ជាតិនេះគ្មានសំណាងបានស្វីតនឹងគេទេ”, “អាណិតអ្នកអត់លិឌផង” ហើយក៏នៅមាន comment ល្អៗជាច្រើនទៀត។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

Check Also

សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមប្រភពព័ត៌មានពីហ្វេសប៊ុក “ប្រជាជន ខេត្តព្រះសីហនុ” បានប្រាប់ឲ្យដឹងថា៖ “សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង។ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម មន្ទីរសាធារណការ មន្ទីរធនធានទឹក …

Leave a Reply

Your email address will not be published. Required fields are marked *