Breaking News

អាណិតខ្លោចចិត្ត! លោកយាយអាយុ៨៤ឆ្នាំទៅហើយ នៅដើរលក់សណ្តែកដី ទាំងខ្លួនឈឺទៀត ព្រោះតែអត់លុយព្យាបាលជំងឺ, បើអ្នកណាជួប ជួយទិញគាត់ផង (មានវីដេអូ)

កាលពីព្រឹកមិញនេះ នាថ្ងៃទី ១៨ ខែកក្កដា​ ឆ្នាំ ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ តាំង គីមឡេង បានបង្ហោះវីដេអូរបស់លោកយាយលក់សណ្តែកដីម្នាក់ មានអាយុដល់ទៅ ៨៤ឆ្នាំ ទៅហើយ នៅដើរលក់ទៀត ហើយអ្វីដែលរឹតតែរំជួលចិត្តអាណិតលោកយាយនោះ គឺលោកយាយដើរលក់ទាំងខ្លួនឈឺ ព្រោះអត់លុយព្យាបាលជំងឺ។ លោក តាំង គីមឡេង ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“បាត់លោកយាយយូរ អត់សូវឃេីញ…លោកយាយថា ឈឺអត់បានមកលក់ ហេីយលោកយាយថា ស៊ូមកលក់ទាំងឈឺ ព្រោះអត់លុយព្យាបាលជំងឺ…ខ្ញុំឃេីញសណ្តែកដីលោកយាយនៅសល់ច្រេីន ខ្ញុំក៏ជួយទិញលោកយាយទាំងអស់ ដោយក្នុងមួយកំប៉ុង តែ២៥០០៛ សរុប២០កំប៉ុង ខ្ញុំជូនលោកយាយសរុប ១០មុឺនរៀល បន្ថែមដេីម្បីលោកយាយ បានមេីលថែសុខភាព និងទុកដោះស្រាយការរស់នៅ ជាប្រចាំថ្ងៃ….ខ្ញុំបានប្រាប់លោកយាយថា បេីថ្ងៃណាលោកយាយ លក់អត់ដាច់ ឬនៅសល់ច្រេីន អាចមកមុខហាង ខ្ញុំនឹងជួយលោកយាយបន្ថែម”៕

Check Also

មហាជនអាចចូលទៅថ្វាយបង្គំ ព្រះបរមសព ​​សម្តេច​រាជបុត្រី ​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​​​ ដែលតំកល់រៀបចំតាមព្រះរាជបវេណី​ នា​វត្ត​បុទុមវតី ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ ថ្វាយ​ព្រះ​ភ្លើង​​

នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក ក្រុមព្រះសុរិយា បានជូនដំណឹងមួយ ដោយបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “សូមជម្រាបជូនដំណឹងដល់មហា​ជន​ទាំង​អស់​អោយបានជ្រាបថា​ មហាជនអាចចូលទៅថ្វាយបង្គំ ព្រះសព​​សម្តេច​រាជបុត្រី ​ព្រះ​រៀម​ នរោត្តម​ …

Leave a Reply

Your email address will not be published. Required fields are marked *