Breaking News

ប្រពៃណាស់! យប់ជ្រៅទៅហើយ អ៊ុំប្រុសម្នាក់ សុំលុយ ឧកញ៉ា ឡេង ណាវ៉ាត្រា ៥០០រៀលទុកហូបបាយ ស្រាប់តែ ឧកញ៉ា បានជូនដល់ទៅ…

នៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារមួយដែលរៀបរាប់ពីអ៊ុំប្រុសម្នាក់ដែលសុំលុយគាត់ ៥០០រៀល ទុកហូបបាយ។ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានភ្ជាប់សារខ្លីក្នុងហ្វេសប៊ុកផេករបស់លោកបញ្ជាក់ថា៖ “យប់មិញជួបលោកអ៊ុំ យប់ជ្រៅហើយ គាត់សុំលុយ500៛ហូបបាយ ខ្ញុំបានជូនគាត់ 100 ដុល្លារ គាត់អរខ្លាំងណាស់”។

ក្រោយពីឃើញទង្វើរដ៏ប្រពៃនេះហើយ ធ្វើឲ្យបងប្អូនក្នុងហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរថា “បាទអរគុណទឹកចិត្តល្អរបស់បងប្រុសណាស់”, “បានជួប បងឧញ្ញាចិត្តធម៌ មិនដឹង លោក អ៊ុំ សប្បាយចិត្ត ប៉ុណ្ណាទេ យ៉ាងណាមិញ អរគុណដល់បងដែលបានសំរួលជីវភាពបាន ១០ ទៅ ២០ ថ្ងៃ”។

អ្នកខ្លះបន្ថែមទៀតថា៖ “ភាពសន្តោសប្រណី នឹងចែករំលេកការស្រឡាញ់របស់លោកឧកញ៉ា ពិតជាសូមកោតសរសើរនូវទឹកចិត្តដ៏ថ្លៃថ្លានេះខ្លាំងណាស់។ បើលោកឧកញ៉ាអាចផ្តល់ឱកាសការងារដល់គាត់ ដើម្បីរកចំណូលប្រចាំថ្ងៃ មិនដឹងជាអ៊ុំប្រុសនោះសប្បាយចិត្តយ៉ាងណានោះទេ។ ជូនពរលោកឧកញ៉ារីកចំរើនរហូត។”។ ហើយក៏នៅមានមតិយោបល់កោតសរសើរទឹកចិត្តឧកញ៉ា ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *