Breaking News

សូមអបអរសាទរ! ទីបំផុត ក្រុមយុវជនសំរាម បានទៅដល់រោងចក្រកែច្នៃផ្លាស្ទិកនៅប្រទេសថៃហើយ ថែមទាំងមានដំណឹងល្អមួយគឺ…

កាលពីពេលថ្មីៗនេះ ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ ទាក់ទងក្រុមយុវជនសំរាមនឹងត្រៀមខ្លួនចេញទៅប្រទេសថៃ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៩ លោក សាន ដារ៉ាវីត និងក្រុមយុវជនសំរាម បានទៅដល់ប្រទេសថៃហើយ ហើយថែមទាំងបានទៅដល់រោងចក្រកែច្នៃផ្លាស្ទិកទៀត។ លោក សាន ដារ៉ាវីត ថែមទាំងបានបញ្ជាក់ប្រាប់នូវដំណឹងល្អមួយទៀតថា ៖

“មកដល់រោងចក្រកែច្នៃផ្លាស្ទិកនៅប្រទេសថៃហើយ ! គោលបំណងទំនាក់ទំនងអ្នកវិនិយោគបរទេសចូលក្នុងស្រុក ព្រមទាំងប្រមូលសំរាមផ្លាស្ទិកដែលយើងមានសព្វថ្ងៃនេះចូលក្នុងរោងចក្រកែច្នៃឱ្យក្លាយជាវត្ថុប្រើប្រាស់ផ្សេងៗ។ ក្រោយពីការជជែកគ្នាអស់រយៈពេល ១ម៉ោងកន្លះ គាត់ក៏យល់ព្រមក្នុងការតំឡើងរោងចក្រនៅកម្ពុជា។ សូមចែករំលែកព័ត៌មានដ៏ល្អនេះទៅកាន់ជនរួមជាតិទាំងអស់គ្នាជាដំណឹង។ អរគុណគ្រប់គ្នា ខ្ញុំស្រលាញ់អ្នក”៕

Check Also

មោទកភាពជាតិ! ​ភ្លេងជាតិកម្ពុជា​ បន្លឺ​ឡើងក្នុង​ព្រឹត្តិការណ៍​មហោស្រព​កីឡា​ក្បាច់​គុន​ ចម្រុះ​ពិភព​លោក ​ពេល​ដែល​កីឡាការិនី ​ចិន្តា រ័ត្ន ​ឈ្នះមេដាយមាស (មានវីដេអូ)

នាពេលថ្មីៗនេះ គេប្រទះឃើញ កីឡាការិនី​ល្បុក្កតោ​កម្ពុជា ម្នាក់ ដណ្តើម​បានមេដាយមាស​ ក្នុងការ​សម្តែង​ក្នុង​ក្បាច់គុន​ ទែកគ្យុន (TEAKKYON) នៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះបើយោងតាមរយៈហ្វេសប៊ុកផេករបស់ BTV Cambodia ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “កូរ៉េខាងត្បូង ៖ ​កីឡាការិនី​ល្បុក្កតោ​កម្ពុជា …

Leave a Reply

Your email address will not be published. Required fields are marked *