Breaking News

ប្រពៃណាស់! អីយ៉ា ស្ងាត់ៗ ឆេង ប្រសិទ្ធ ក៏ទៅចូលរួម ដាំកូនឈើនៅភ្នំឱរ៉ាល់ដែរ ថែមទាំងពោលពាក្យយ៉ាងខ្លីមួយថា…

យុទ្ធនាការ ដាំ និងថែទាំកូនឈើចំនួន១០ម៉ឺនដើម ក្រោមប្រធានបទ “ព្យាបាលដំបៅផែនដី” បានចាប់ផ្តើម កាលពីព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៩ នេះហើយ ដោយមានការចូលរួមពីសំណាក់មហាជនជាច្រើន ក្នុងនោះក៏វត្តមាន តារាប្រុសស្រីល្បីៗជាច្រើនរូប ក៏បានទៅចូលរួមដាំដើមឈើនេះផងដែរ នៅភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ប្រកបដោយក្តីរីករាយ និងពេញចិត្តគ្រប់ៗគ្នា។

មួយវិញទៀត ប្រិយមិត្តជាច្រើនពិតជាស្គាល់ប្អូនប្រុសម្នាក់ ដែលមានមុខមាត់គួរឲ្យស្រឡាញ់ ហើយប្អូនក៏ធ្លាប់ជាអតីតបេក្ខជន ចូលប្រឡង ក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 ផងដែរ គឺកុមារា ឆេង ប្រសិទ្ធ ក៏បានទៅចូលរួមក្នុង យុទ្ធនាការ នេះដែរ ព្រមទាំងភ្ជាប់សារដ៏មានន័យខ្លឹមសារមួយថា៖

“ជំរាបសួរបាទ ថ្ងៃនេះប្រសិទ្ធពិតជាសប្បាយចិត្ត និងរីករាយរកទីបំផុតគ្មាន ដែលបានមកចូលរួម ដាំកូនឈើនៅភ្នំឱរ៉ាល់បាទ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ៕

Check Also

អស្ចារ្យណាស់! តារាចម្រៀង មាស សុខសោភា ច្នៃអាវ រំលេចរូបទង់ជាតិកម្ពុជា ពេលឡើងសម្តែង លើឆាកតន្រ្តីដ៏ធំមួយ នៅប្រទេសកូរ៉េ ធ្វើឲ្យមហាជនកោតសរសើរយ៉ាងខ្លាំង (​មានវីដេអូ)

នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ គេប្រទះឃើញការប្រគំតន្រ្តី Asean Fantasia 2019 ដ៏ធំមួយ នៅប្រទេសកូរ៉េ ដែលមានការផ្សាយបន្តផ្ទាល់ តាមរយៈស្ថានីយ៍ទូរទស្សន៍ KBS1។ …

Leave a Reply

Your email address will not be published. Required fields are marked *