Breaking News

សូមអបអរសាទរ! ក្រុមយុវជនសំរាម ទើបទទួលបានកាដូដ៏ពិសេសមួយ ដោយនៅពេលនេះ…

ព្រឹកមិញនេះ នាថ្ងៃទី ០៨ ខែសីហា ឆ្នាំ​ ២០១៩ លោក សាន ដារ៉ាវីត អ្នកបង្កើតក្រុមយុវជនសំរាម បានបង្ហោះសារមួយ ដែលជាដំណឹងល្អមួយ ទាក់ទង រោងចក្រប្លាស្ទិក ដោយលោកបានបញ្ជាក់ថា៖

“ចាំខ្ញុំរៀបរាប់គំរោងជូនបងប្អូនឱ្យបានដឹង។ ពេលនេះអ្នកវិនិយោគរោងចក្រប្លាស្ទិក បានយល់ព្រមចូលមកហើយ ស្របពេលដែលមានបងប្រុសម្នាក់ ដែលជាអ្នកវិនិយោគក្នុងស្រុកយើង បានសហការណ៍ផ្តល់ដីសំរាប់សាងសង់រោងចក្រ ហើយក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា ក៏រីករាយចំពោះដំណឹងនេះដែរ អាចនឹងមានការលើកលែងពន្ធ ព្រមទាំងបញ្ចុះតំលៃអគ្គិសនីផងដែរ ដូចច្នេះហើយទើបពួកយើងបង្កើតបេសកកម្មបន្ថែមទៀត។ បេសកកម្មថ្មីមានដូចជា៖

*បំណែងចែក សំរាមក្នុងក្រុងភ្នំពេញដើម្បីផ្គត់ផ្គង់រោងចក្រកែច្នៃផ្លាស់ស្ទិក

»បង្កើតធុងសំរាមដាក់តែផ្លាស់ស្ទិកជូនតាមផ្ទះ
»លក់កាហ្វេមិនយកលុយប៉ុន្តែប្តូរជាផ្លាស់ស្ទិក
»ដើរប្រមូលផ្លាស់ស្ទិកតាមទីសារធារណៈ

*បំបាត់ការចោលកន្ទុយបារីនៅតាមឆ្នេរ
*ធ្វើបំណែងចែកសំរាមនៅកំពង់សោម

***គំរោងបង្កើនអ្នករើស
ដោយហេតុតែបេសកកម្មកើនឡើង ចំណាយក៏បានកើនឡើង ហើយក៏ត្រូវការ យុវជនចូលរួមបន្ថែម។ ខ្ញុំកំពុងគិតថា បើសិនជាខ្ញុំបង្កើតយុវជនសំរាមជំនាន់ទី២ តើខ្ញុំត្រូវប្រឈមមុខនឹងភាពខ្វះខាតខ្លាំងជាមុន ? ខ្ញុំមិនចង់ក្លាយជាបន្ទុករបស់សង្គម ឬ ក្លាយជាបន្ទុករបស់នណាម្នាក់នោះទេ បើសិនជាអ្នកជាខ្ញុំតើអ្នកគួរធ្វើយ៉ាងណា? អ្នកឃើញទូកញ្ចក់ដាក់លុយមួយនេះទេ? ជារៀងរាល់ដើមខែ ខ្ញុំត្រូវតែពិបាកចិត្ត ! មិនមែនតែយប់នេះទេ ដែលខ្ញុំគេងមិនលក់..សូមអរគុណទាំងអស់គ្នាដែលបានរួមចំណែកជួយពួកខ្ញុំ”៕

Check Also

សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមប្រភពព័ត៌មានពីហ្វេសប៊ុក “ប្រជាជន ខេត្តព្រះសីហនុ” បានប្រាប់ឲ្យដឹងថា៖ “សុំចិត្តអ្នកចោលសំរាម គួរយល់ពីការលំបាកនេះផង។ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយក្រុមហ៊ុនប្រមូលសំរាម មន្ទីរសាធារណការ មន្ទីរធនធានទឹក …

Leave a Reply

Your email address will not be published. Required fields are marked *