Breaking News

សូមជួយស៊ែរផង! ថៅកែហាង​មាសពេជ្រ ប្រកាសចូល​បុណ្យ​១​លាន​រៀល ដើម្បីចូលរួមរំលែក​ទុក្ខ​​គ្រួសារ​សពក្មេងស្រីម្នាក់ ដែលបានស្លាប់ក្នុងករណីលិចទូក នៅស្រុកលំផាត់ តែនៅពេលនេះថៅកែហាង មិនដឹងទាក់ទងតាមណាបាន…

នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៩ នេះ គេប្រទះឃើញថៅកែហាងលក់មាស​ពេជ្រ បានប្រកាសសួររកលេខទំនាក់ទំនងរបស់ ក្រុមគ្រួសារ សពក្មេងស្រីម្នាក់ ដែលបានស្លាប់ក្នុងករណីលិចទូកឆ្លងពីជំនន់ទឹកភ្លៀងនៅស្រុកលំផាត់។ ហើយម្ចាស់ហាងរូបនេះ បានបញ្ជាក់បន្ថែមទៀតថា​៖

“ខ្ញុំ​ចង់​ចូល​បុណ្យ​ដើម្បី​រំលែក​ទុក្ខ​សោក​ជាមួយ​គ្រួសារ​ប្អូន​ស្រី ១​លាន​រៀល តែ​​អត់​ដឹង​ថា​ទាក់​ទង​តាម​ណា​ទេ ព្រោះ​មិន​ស្គាល់​គេ​នៅ​រតនគិរី បើ​អ្នក​ស្គាល់​ជួយ​ប្រាប់​ផង។ ខ្ញុំ​ពិត​ជា​រន្ធត់​ចិត្ត​ណាស់ ពេល​ឃើញ​ទិដ្ឋភាព​គេ​ស្រង់​សព​ប្អូន​ស្រី​ម្នាក់ ដែល​លង់​ទឹក​ស្លាប់​នៅ​ស្រុក​លំផាត់​ថ្ងៃ​នេះ។ ឃើញ​ទឹក​ជំនន់​លិច​ផ្ទះ​សម្បែង មាន​អារម្មណ៍​ថា​អាណិត​ក្មេងៗ មិន​ដឹង​គ្នា​ជ្រក​នៅ​ឯណា រៀន​នៅ​ឯណា។ ខ្ញុំ​មាន​គម្រោង​រៀប​ចំ​ជំនួយ​ទៅ​ជួយ​ពួក​គាត់​នៅ​ជុំ​ជ័យឧត្តម ស្រុក​លំផាត់ ​ខេត្ត​រតនគិរី​ឆាប់ៗ​នេះ។ សង្ឃឹម​ថា​បាន​សម្រាល​ការ​លំបាក​របស់​ពួក​គាត់​ខ្លះ។”។

គួររំលឹកឡើងវិញបន្តិចផងដែរថា នៅវេលាម៉ោង ២ និង ៣៩នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ សពក្មេងស្រីម្នាក់ ដែលបានបាត់ខ្លួន ក្នុងករណីលិចទូកឆ្លងពីជំនន់ទឹកភ្លៀងនៅស្រុកលំផាត់ពេលនេះ ត្រូវបានរកឃើញហើយ។ ជនរងគ្រោះឈ្មោះ រ៉ា រចនា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ មុខរបរសិស្សនៅអនុវិទ្យាល័យលំផាត់។

សូមបញ្ជាក់ថាក្មេងស្រីរងគ្រោះ បានបាត់ខ្លួនជាមួយសំភារៈប្រើប្រាស់ ម៉ូតូឌ្រីមសង់១គ្រឿង និង ថវិកាចំនួន២លានរៀល ខណៈលិចទូកឆ្លង ដើម្បីទៅរកទីទួលសុវត្ថិភាព កាលពីវេលាម៉ោងប្រហែល ១១ និង ២០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី៕

Check Also

តារាសម្តែង និងបង្ហាញម៉ូដ ទឹម​ រដ្ឋា៖ ខ្ញុំមានឈាមប្រភេទ (0+) បើសិនជាបងប្អូនណាត្រូវការ អាចទាក់ទងនាងខ្ញុំបាន ខ្ញុំហ៊ានលះបង់ឈាមរបស់ខ្ញុំផ្ទាល់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីម្នាក់ ដែលមានមុខដូចកូនកាត់អឺរ៉ុប ទឹម​ រដ្ឋា នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក …

Leave a Reply

Your email address will not be published. Required fields are marked *