Breaking News

ចាន់ឡា និងអ្នកសិល្បៈផ្សេងទៀត រំភើបចិត្តជាខ្លាំង ក្រោយពីឃើញសម្តេចតេជោ ចូលមក comment ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ ថា…(មានវីដេអូ)

កាលពីរាត្រី ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃសុក្រ ទី ០៩ ខែសីហា ឆ្នាំ ២០១៩ នេះ កម្មវិធីចម្រៀងគ្រួសារខ្មែរ បានចាប់ផ្តើមទៀតហើយ ដោយមានការចូលរួមពីសំណាក់អ្នកសិល្បៈដែលមានដូចជា លោក សុះ ម៉ាច កញ្ញា,​ លៀង ចាន់ឡា, លោក សេង សុធទ្ធិ​ និងអ្នកនាង កែវ សុភក្ត្រា ព្រមទាំងបានបកស្រាយបទចម្រៀងដ៏ពិរោះៗជាច្រើនបទ។

ក្នុងនោះផងដែរ ក្រោយពីបានស្តាប់អ្នកសិល្បៈជាច្រើនដួងច្រៀងចម្រៀងមួយបទក្រោមចំណងជើងថា “កំលោះស្អាងភ្នំក្រមុំក្រាំងយ៉ូវ” រួចមក គេក៏ប្រទះឃើញសម្តេចតេជោ ហ៊ុន សែន បានចូលមក comment ថា “សប្បាយណាស់កូនៗរាំវង់ក្រាំងយ៉ូវ។ ពុកទើបបានចូលមើលដោយជាប់បាយ ចូលមើលដោយជាប់បាយ ជាគ្រួសារជាមួយប្រធានាធិបតីស្រីលង្កា។”។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យគ្រប់គ្នាមានក្តីរំភើប និងរីករាយជាខ្លាំងចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃចូលមកសរសើរដល់អ្នកសិល្បៈគ្រប់គ្នាក្នុងកម្មវិធីនេះ៕

Check Also

តារាចម្រៀង សុគន្ធ និសា ទៅថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព សម្តេចរាជបុត្រី​ ព្រះរៀម ​ នរោត្តម​ បុប្ផាទេវី​ ទេពនាដវដ្តីឯក ព្រមទាំងភ្ជាប់សារខ្លីមួយថា….

កាលពីម្សិលមិញនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានប្រាប់ឲ្យដឹងថា៖ “ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​មហា​ជន​ទាំង​អស់​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ …

Leave a Reply

Your email address will not be published. Required fields are marked *