Breaking News

ប្លែកខ្លាំងណាស់! ទីបំផុត ម្ចាស់ហាងបីយូធីស្ទរ បានជួប លៀង ចាន់ឡា ហើយ ថែមទាំងបានផាត់មុខឲ្យយ៉ាងស្រស់ស្អាតទៀត

ប្រិយមិត្តមួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយមើលទៅ កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីនេះ ដោយគេប្រទះឃើញម្ចាស់ហាង បីយូធីស្ទរ​ បានប្រកាសក្នុងហ្វេសប៊ុករបស់ខ្លួនថា៖

“ប៉ុន្មានថ្ងៃនេះនៅលេីបណ្តាញសង្គម Facebook បានផុសពីព័ត៌មានទាក់ទងនិងគាត់ច្រេីនណាស់​ ទឹកមុខគាត់គួរអោយអាណិតមែនទែន​ ខ្ញុំចង់ជួបគាត់ផ្ទាល់ខ្លាំងណាស់​ ចង់ញាំបាយជាមួយគាត់​ ចង់និយាយលេងជាមួយគាត់​ ចង់ជួយគាត់គ្រប់សព្វបែបយ៉ាង តាមដែលគាត់ត្រូវការ​ មិនថាសំលៀកបំពាក់​ ថវិកា ការហូបចុក​ និងការតែងខ្លួនផ្សេងៗ​។ បេីសិនបេីគាត់បានឃេីញសូមអោយគាត់ទាក់ទងមកជួបខ្ញុំដោយផ្ទាល់​ ខ្ញុំសូមធានាថា​និងផ្លាស់ប្តូរគាត់អោយទៅជានារីម្នាក់ដែលស្រស់ស្អាត​ និងមានគ្រប់យ៉ាង”។

ចំណែកនៅមុននេះបន្តិច ម្ចាស់ហាង បីយូធីស្ទរ​ រូបនេះបានជួបផ្ទាល់ជាមួយ លៀង ចាន់ឡា ហើយ ព្រមទាំងបានជួយផាត់មុខឲ្យបេក្ខនារីរូបនេះយ៉ាងស្រស់ស្អាតថែមទៀតផង។ ម្ចាស់ហាងរូបនេះក៏បានបញ្ជាក់សារខ្លីមួយប្រាប់ឲ្យដឹងផងដែរថា៖ “គាត់ជាពីណាគេ? ធ្វេីតាមកិចសន្យា​ ផាត់មុខជូន​ ចាន់​ ឡា​ បេក្ខភាព​ X Factor Cambodia  ជូនពរអោយអូនជោគជ័យ​ គ្រប់ភារកិច្ច​មានគេស្រលាញ់ចូលចិត្តច្រេីន​ ពី​ហាងបីយូធីស្ទរ​ ជាមួយគ្រឿងសំអាង Farmasi​”៕

Check Also

តារាចម្រៀង សុគន្ធ និសា ទៅថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព សម្តេចរាជបុត្រី​ ព្រះរៀម ​ នរោត្តម​ បុប្ផាទេវី​ ទេពនាដវដ្តីឯក ព្រមទាំងភ្ជាប់សារខ្លីមួយថា….

កាលពីម្សិលមិញនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានប្រាប់ឲ្យដឹងថា៖ “ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​មហា​ជន​ទាំង​អស់​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ …

Leave a Reply

Your email address will not be published. Required fields are marked *