Breaking News

ឃើញទិដ្ឋភាពទាំងនេះហើយ អាណិតខ្លោចចិត្ត! ពេលនេះជំនន់ទឹកភ្លៀង បានលិចចូលដល់ វត្តទឹកវិលហើយ ក្នុងខេត្តកំពត (មានវីដេអូ)

នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ នេះ គេប្រទះឃើញវត្តទឹកវិល ដែលស្ថិតនៅក្នុង ឃុំកំពុងគ្រែង ស្រុកទឹកឈូ ខេត្តកំពត ជំនន់ទឹកភ្លៀងបានលិចចូលដល់វត្តហើយ។ ក្នុងនោះផងដែរ ព្រះតេជគុណមួយព្រះអង្គ បានភ្ជាប់សារខ្លីមួយ ក្នុងហ្វេសប៊ុករបស់ព្រះអង្គ ដោយបានបញ្ជាក់ឲ្យដឹងថា “បើភ្នែកឡើងទឹកលិចពេញវត្ត វត្តទឹកវិល ឃុំកំពុងគ្រែង ស្រុក ទឹកឈូ ខេត្តកំពត10/08/2019″។

មួយវិញទៀត គេក៏បានឃើញព្រះតេជគុណផ្សេងទៀត ដោយក្តីអាណិតស្រឡាញ់ និងមេត្តាដល់សត្វ ក៏បានជួយសង្គ្រោះយកសត្វទាំងនោះទៅរកកន្លែងដែលមានសុវត្ថិភាពផងដែរ។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យមហាជនជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកចូលមក comment ថា “បានបុណ្យច្រើនណាស់ លោកបង​”, “អរគុណព្រះគុណសំរាប់ការជួយសត្វ”, “ខ្ញុំស្រលាញ់សត្វឆ្កែណាស់​ ព្រោះវាស្មោះហ្នឹងម្ចាស់”, “ជួយសង្គ្រោះសត្វឆ្មាផងលោកបង” ព្រមទាំងនៅមាន comment ជាច្រើនទៀត ដែលសម្តែងក្តីអាណិតជាខ្លាំង ក្រោយពីឃើញទិដ្ឋភាពទាំងនេះហើយ៕

Check Also

តារាសម្តែង និងបង្ហាញម៉ូដ ទឹម​ រដ្ឋា៖ ខ្ញុំមានឈាមប្រភេទ (0+) បើសិនជាបងប្អូនណាត្រូវការ អាចទាក់ទងនាងខ្ញុំបាន ខ្ញុំហ៊ានលះបង់ឈាមរបស់ខ្ញុំផ្ទាល់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នក

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងបង្ហាញម៉ូដដ៏ល្បីម្នាក់ ដែលមានមុខដូចកូនកាត់អឺរ៉ុប ទឹម​ រដ្ឋា នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញតារារូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹក …

Leave a Reply

Your email address will not be published. Required fields are marked *