Breaking News

គួរឲ្យកោតសរសើរ! ទោះយប់ហើយក៏ដោយ ក៏បងៗកម្លាំងនគរបាលនៅតែបន្តសកម្មភាព ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់ពលរដ្ឋ ឆ្លងកាត់កន្លែងទឹកលិច នៅផ្លូវជាតិលេខ៣ ក្នុងឃុំវាលរេញដែរ

នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ កម្លាំងនគរបាលស្រុកព្រៃនប់ នៅតែបន្តសកម្មភាពទាំងយប់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនពលរដ្ឋ ឆ្លងកាត់កន្លែងទឹកលិចផ្លូវ នៅផ្លូវជាតិលេខ៣ ក្នុងឃុំវាលរេញ ដោយលះបង់អស់កំលាំងកាយចិត្ត។ ក្នុងនោះ លោក Huy Bunleng ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ស្រុកព្រៃនប់៖ លោកអធិការនគរបាលស្រុកព្រៃនប់ ថ្លែងថា តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុក នៅតែបន្តសកម្មភាពទាំងយប់(10.08.2019) ជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋឆ្លងកាត់កន្លែងទឹកលិចផ្លូវ នៅផ្លូវជាតិលេខ៣ក្នុងឃុំវាលរេញ ដោយរួមសហការជាមួយកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក និងអាជ្ញាធរ ស្រុក ខេត្ត។

បើតាមលោកអធិការបញ្ជាក់ថា ស្ថានភាពទឹកហូរកាត់លើផ្លូវនៅចំណុចនោះ មិនទាន់ស្រកផុតអស់នៅឡើយ គិតត្រឹមម៉ោង៩យប់ ថ្ងៃដដែលនេះ ប៉ុន្តែចរាចរណ៍ឆ្លងកាត់មិនបិទឡើយ។”៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *