Breaking News

សូមកោតសរសើរ! កងកម្លាំងរាជអាវុធហត្ថខេត្ត បានចុះជួយប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះ ដោយសារគ្រោះទឹកជំនន់ នៅស្រុកទឹកឈូ ខេត្តកំពត

នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៩ នេះ គេឃើញបងៗ កងកម្លាំងរាជអាវុធហត្ថខេត្តកំពត បានទៅចុះជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះ ដោយសារគ្រោះទឹកជំនន់ ស្ថិតនៅក្នុង ភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងនោះផងដែរ បើយោងតាមរយៈហ្វេសប៊ុកផេក “បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត” ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពត ។ កំលាំងកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោក វ/ទោ សេង វិច្ឆិកា មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ។

ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ។ កំពត ថ្ងៃទី ១១ ខែ០៨ ឆ្នាំ២០១៩ ។”៕

Check Also

គូរបានដូចទ្រង់ណាស់! វិចិត្រករខ្មែរម្នាក់នេះ មានទឹកដៃល្អណាស់ ក្នុងការគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមហាជន

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន វិចិត្រករខ្មែរម្នាក់ឈ្មោះ ណាក់ ណាង ដែលលោកមានទេពកោសល្យ ក្នុងការគូរគំនូរជាច្រើន កន្លងទៅ រហូតធ្វើឲ្យ គេគ្រប់គ្នាសរសើរមិនដាច់ពីមាត់នូវស្នាដៃដ៏ល្អរបស់លោក។ ចំណែកកាលពីម្សិលមិញនេះ វិចិត្រករ រូបនេះ បានគូររូប ព្រះឆាយាលក្ខណ៍ សម្ដេចរាជបុត្រី ព្រះរៀម …

Leave a Reply

Your email address will not be published. Required fields are marked *