Breaking News

សូមចូលរួមអបអរសាទរ! ទីបំផុត លៀង ចាន់ឡា មានការងារធ្វើហើយ ដោយថតម៉ូដឲ្យសំអាងការដ៏ល្បីមួយ…

នាថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៩ នេះ មហាជនជាច្រើនដែលធ្លាប់ស្គាល់ លៀង ចាន់ឡា មានក្តីរំភើបជាខ្លាំង ក្រោយបានដឹងថា ចាន់ឡា កំពុងថតម៉ូដឲ្យសំអាងការដ៏ល្បីឈ្មោះមួយ។ ក្នុងនោះផងដែរ បើយោងតាមរយៈហ្វេសប៊ុករបស់លោក Keo Vitou បានបញ្ជាក់បន្ថែមថា៖ “ថ្ងៃនេះ ប្អូនស្រី លៀង ចាន់ឡា ថតម៉ូដសំអាងការ លី ចន្ទ័សីហា ផាត់មុខធ្វើសក់ ពីខ្ញុំ Keo Vitou ពីហាង Nature Beauty មានទីតាំងនៅខាងជើងផ្សារទួលគោក ផ្ទះលេខ25ផ្លូវលេខ582 ទំនាក់ទំនងតាមលេខ 093323636″។

គួររំលឹកឡើងវិញបន្តិចផងដែរថា នាពេលថ្មីៗនេះ លៀង ចាន់ឡា ទទួលបានឧបត្ថម្ភពីសំណាក់សប្បុរជនជាច្រើន ស្ទើរតែមិនគួរឲ្យជឿ មានទាំងការឧបត្ថម្ភនូវថវិកា, តុបតែងមុខ, កែសម្ភស្ស, គ្រឿងអលង្កា និងការឧបត្ថម្ភផ្សេងៗទៀត ជូនផងដែរ។

ហើយក៏សូមបញ្ជាក់ឡើងវិញបន្តិចថា លៀង ចាន់ឡា គឺជា​​បេក្ខនារីម្នាក់ អាយុ17 ឆ្នាំ រស់នៅក្នុងខេត្តកំពង់ឆ្នាំង ហើយកាលពីកន្លងផុតទៅថ្មីៗនេះ  ចាន់ឡា បានលើកយកបទចម្រៀង “កាត់ចិត្តបែបណា” មកធ្វើការប្រកួតក្នុងកម្មវិធី ប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គ Judge Audition។

ពេលនោះ ចាន់ឡា ក៏ធ្លាប់ប្រាប់គណៈកម្មការថា រូបគាត់ មានការងាររចំរុះ ជួយរត់តុគុយទាវមីង ជួយលក់ទឹកអំពៅបង ដើម្បីចិញ្ចឹមម្តាយ ហើយ ចាន់ឡា ប្រាប់ថា ដើម្បីម្តាយ គឺអត់ពិបាកទេ អ្វីក៏គាត់ធ្វើដែរ ទោះហត់នឿយយ៉ាងណា ក៏សុខចិត្ត តស៊ូដើម្បីម្តាយដែរ ហើយឪពុកស្លាប់តាំងពីរូបគាត់នៅក្នុងពោះម្តាយ ដោយឪពុកធ្លាក់ពីលើចុងត្នោត…៕

Check Also

តារាចម្រៀង សុគន្ធ និសា ទៅថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព សម្តេចរាជបុត្រី​ ព្រះរៀម ​ នរោត្តម​ បុប្ផាទេវី​ ទេពនាដវដ្តីឯក ព្រមទាំងភ្ជាប់សារខ្លីមួយថា….

កាលពីម្សិលមិញនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ Royal du Cambodge បានប្រាប់ឲ្យដឹងថា៖ “ព្រះញាតិវង្សនៃ​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ សូម​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​មហា​ជន​ទាំង​អស់​ដែល​មាន​បំណង​ចង់​មក​ថ្វាយ​ការគោរព​ និង​ថ្វាយ​ព្រះ​កុសល​ ថ្វាយ​ព្រះ​សព​របស់​ព្រះ​អង្គ​ នា​វត្ត​បទុមវតី​រាជវរារាម​ ចាប់​ពី​វេលា​នេះ​ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ …

Leave a Reply

Your email address will not be published. Required fields are marked *